អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៤ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស ចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Cho Tae-yeolរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងតាមការណាត់។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ប្រទេសចិន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏ល្អ និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីបន្តប្រើប្រាស់ឱ្យបានល្អនូវយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទង គ្រប់ស្រទាប់ជាន់ថ្នាក់និងការផ្លាស់ប្តូរនៃសង្គមស៊ីវិល ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាពនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងកូរ៉េខាងត្បូង។ ប្រទេសចិនបានចាប់អារម្មណ៍ពីការផ្លាស់ប្តូរនៃស្ថានការណ៍ក្នុង ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះ ហើយប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេ សដ៏ទៃ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Cho Tae-yeol បានថ្លែងថា កូរ៉េខាងត្បូងថែរក្សាចំពោះនិន្នាការដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីចិននិងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន គោលជំហររបស់កូរ៉េខាងត្បូងក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងកូរ៉េខាងត្បូងនិងចិនគឺមិនផ្លាស់ប្តូរទេ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក ភាគីទាំងពីរចិននិងកូរ៉េខាងត្បូងបានសម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងគឺមានអំណោយផលដល់ការអភិវឌ្ឍរៀងៗខ្លួននៃប្រទេសទាំងបី ក៏ដូចជាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដូច្នេះនឹងផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី៕
ដោយ ៖ សិលា