ក្រសួង ការបរទេស ចិន អះអាង ថា ប្រទេស ពាក់ ព័ន្ធ ត្រូវ បញ្ឈប់ការ គាំទ្រពួក ឧទ្តាមដែលប្រឆាំងនឹងចិននិង បង្កភាព ចលាចលនៅហុងកុង

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំរបស់ ក្រសួង ការបរទេស ចិន ដែល បើក ធ្វើ កាលពី ថ្ងៃ ទី ២៥ ខែ ធ្នូ មាន អ្នក សារព័ត៌មាន បាន លើក សំណួរ ថា អាជ្ញាធរប៉ូលិស ហុង កុង បាន ប្រកាសពី ប្រតិបត្តិការអនុវត្តច្បាប់ចំពោះ អ្នករត់គេចពី ដីកាចាប់ ខ្លួន ចំនួន ៧នាក់ រួម មានបុគ្គល KWOK Fung-yee ជាដើម ព្រម ទាំង ចេញ ដីកាឱ្យចាប់ ខ្លួន ពួក ឧទ្ទាម ប្រឆាំងនឹង ចិននិង បង្ក ភាព ចលាចលនៅ ហុងកុង ដែល រតគេច ខ្លួន ទៅ ក្រៅ ប្រទេស ចំនួន ៦ នាក់ ទៀត ស្របតាម ច្បាប់ មាន ប្រទេស មួយ ចំនួន បាននិយាយពីនេះ ពី នោះ ចំពោះ រឿង នេះ តើ អ្នក នាំពាក្យ មាន ការ អធិប្បាយ យ៉ាង ដូចម្តេច ចំពោះ រឿង នេះ ?

លោកស្រី Mao Ning អ្នក នាំពាក្យ ក្រសួង ការបរទេស ចិន បាន ថ្លែងថា បុគ្គល ដែល អ្នក បាន លើក ឡើង ទាំង នេះបាន រត់គេច ខ្លួន ទៅ ក្រៅ ប្រទេសហើយ ធ្វើ សកម្មភាព ប្រឆាំងនឹង ចិននិង បង្កភាព ចលាចល នៅ ហុង កុង ក្នុងរយៈពេលជាយូរ កន្លង មក ប៉ុន ប៉ង រំខាន និង បំផ្លាញការ អភិវឌ្ឍរបស់ ហុង កុងនិង ស្ថិរភាព សង្គម បង្ក ផល ប៉ះ ពាល់ យ៉ាង ធ្ងន់ ធ្ងរ ដល់ សន្តិសុខ ជាតិ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន សម្តែង ការ មិន ពេញ ចិត្ត យ៉ាង ខ្លាំង ក្លា និង ការប្រឆាំង យ៉ាង ដាច់ ខាត ចំពោះ ការ ដែល ប្រទេស មួយ ចំនួន វាយ ប្រហារ និង លាប ពណ៌ ជា ចំហ ចំពោះប្រតិបត្តិការ អនុវត្តច្បាប់ ដ៏ ស្រប ច្បាប់ របស់អាជ្ញាធរ ប៉ូលីសហុងកុង ។ ប្រទេស ពាក់ ព័ន្ធ ត្រូវ គោរព អធិបតេយ្យភាព ជាតិចិន និងច្បាប់កំណត់ របស់ ហុងកុង បញ្ឈប់ ការ គាំទ្រពួកឧទ្ទាមដែលប្រឆាំងនឹងចិននិង បង្ក ភាព ចលាចលនៅហុងកុង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print