ខេត្តបន្ទាយមានជ័យៈ ជនជាតិថៃម្នាក់បានស្លាប់បន្ទាប់ពីរបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរត់គេចផុតពីការ បាញ់ប្រហារពីរជនបង្ករជនជាតិថៃដូចគ្នាបង្ករការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅ វេលាម៉ោងជាង៩យប់ថ្ងៃទី២៦ធ្នូ២០២៤ ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកមេភូមិបន្តថាៈករណីខាងលើនេះអាចជារឿងគំនុំ ចំពោះករណីបាញ់នោះដែរជនសង្ស័យហ្នឹងជនរងគ្រោះគីជានជាតិថៃ លោកបន្ថែមថាៈមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ
មានគ្នា2នាក់ ចំណែកជនសង្ស័យជិះម៉ូតូZoombពណ័ខ្មៅមានគ្នា៣នាក់កាំភ្លើងខ្លី២ដើមលុះជនរងគ្រោះជិះដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យធាក់ម៉ូតូឲ្យដួលរួចទាញកាំភ្លើងខ្លីមកបាញ់ប្រហារចំនួន១០គ្រាប់ទៅជនរងគ្រោះដោយឡែកជនរងគ្រោះម្នាក់ទៀតបានរត់គេច ប៉ុន្តែបើជនសង្ស័យបាញ់ប្រហាក៏រងរបួសឫក៌អាចស្លាប់ដូចគ្នា តែជនសង្ស័យមិនបាញ់ដោយសារបាញ់តែគូរភាគីទំនាស់តែប៉ុណ្ណោះ។ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ទោះយ៉ាងណានៅន្លែងកើតហេតុគេឃើញមានសមត្ថកិច្ចចុះស្រាវជ្រាវដើម្បីរកមុខសញ្ញាដើម្បីមកសួនាំនិងចាត់ការតាមផ្លូវច្បាប់។
លោកមេភូមិបញ្ជាក់ថាៈជនបរទេសដែលត្រូវជនបរទេសបាញ់ប្រហារនោះបានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកដី
ថ្មី។ ចំពោះសពរងគ្រោះជនជាតិថៃត្រូវបានគេតគកល់ទុក្ខនៅមន្ទីពេទ្យបង្អែកដីថ្មីនៅថ្ងៃទី២៧ខែឆ្នាំដដែលដើម្បីរងចាំមន្ត្រីជំនាញពិនិត្យ។ដោយឡែកនៅកន្លែងកើតហេតុនៅថ្ងៃទី២៧នេះដែរគេឃើញមន្ត្រីជគនាញខេត្តចុះមកធ្វើកោសល្យវិច្ចយដើម្បីរកវត្ថតាងបន្ថែមនិងដាក់បន្ទុកទៅលើជនបង្ករ រហូតកំណត់មុខសញ្ញាឈានដល់ចាតការតាមវិធានការច្បាប់។(សង្ស័យឆ្លងដែនទៅស្រុកវិញ)៕
ដោយ៖ វណ្ណា