ជិត១ឆ្នាំ ក្រុមការងារហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា ទទួលបានសំណើសំណូមពរ និងមតិយោបល់របស់មហាជនត្រូវពិនិត្យដោះស្រាយមានចំនួន ៥៧៨ គណនី

ចែករំលែក៖

ភ្នំពេញ ៖ ជិត១ឆ្នាំ ក្រុមការងារហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ទទួលបានសំណើសំណូមពរ និងមតិយោបល់របស់មហាជនត្រូវពិនិត្យដោះស្រាយមានចំនួន ៥៧៨ គណនី ។

សូមបញ្ជាក់ថា ៖ ជិត១ឆ្នាំ ក្រុមការងារហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ ទទួលបានសំណើសំណូមពរ និងមតិយោបល់របស់មហាជនត្រូវពិនិត្យដោះស្រាយមានចំនួន ៥៧៨ គណនីក្នុងនោះបាន បញ្ជូនទៅបណ្ដា អគ្គនាយកដ្ឋានជំនាញ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតបបានចំនួន ៣៥៧ គណនី និងកំពុងធ្វើការដោះស្រាយមានចំនួន ៩៩ គណនី។

ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែធ្នូ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក អាត់ បូនី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print