អ្នក នាំពាក្យ ក្រសួង ការពារជាតិ ចិន ឆ្លើយ សំណួររបស់ អ្នក សារព័ត៌មាន ស្តីពី ករណី ដែល កងទ័ពនៃប្រទេស ទាំង ពីរ ចិននិង ឥណ្ឌា ឈានដល់ ដំណោះ ស្រាយ បញ្ហា ព្រំ ដែន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Zhang Xiaogang អ្នក នាំពាក្យ ក្រសួង ការពារជាតិ ចិន បាន ឆ្លើយ សំណួររបស់ អ្នក សារព័ត៌មាន ស្តីពី ករណីដែល កងទ័ពនៃប្រទេស ទាំង ពីរ ចិននិង ឥណ្ឌា បាន ឈានដល់ ដំណោះ ស្រាយ បញ្ហា ព្រំ ដែន កាលពី ថ្ងៃ ទី ២៦ ខែ ធ្នូ ។

គេហទំព័រ «CCFR China state-controlled media » មាន អ្នក សារព័ត៌មាន បាន លើក សំណួរថា តាម ការ ផ្សាយ ដំណឹង បាន ឱ្យ ដឹងថា ប៉ុន្មាន ថ្ងៃ កន្លង ទៅ នេះ តំណាងពិសេស ទទួល បន្ទុក បញ្ហា ព្រំ ដែន ចិននិង ឥណ្ឌា បាន ធ្វើ កិច្ច ជំនួប និង ឈាន ដល់ គំនិត ឯកភាព រួមចំនួន ៦ ចំណុច ។ ភាគី ទាំង ពីរ យល់ ព្រម បង្កើនថែម មួយ កម្រិត ទៀត នូវ កិច្ច សម្របសម្រួល និង កិច្ចសហការ ខាង ការទូត និង ការចរចាខាង យោធា បន្ទាប់ មក តើ ត្រូវ ធ្វើ យ៉ាង ដូច ម្តេច ដើម្បី អនុវត្ត យ៉ាង ប្រាកដប្រជា នូវ គំនិត ឯកភាព រួម របស់ ភាគី ទាំងពីរ ?
លោក Zhang Xiaogang បាន ថ្លែងថា មួយ រយៈពេល កន្លង មក នេះ អនុលោមតាម គំនិត ឯកភាព ដ៏ សំខាន់ របស់ អ្នក ដឹកនាំនៃ ប្រទេស ទាំង ពីរ ភាគី ទាំង ពីរ ចិននិង ឥណ្ឌា បាន រក្សា ការ ប្រាស្រ័យ ទាក់ ទង យ៉ាង ជិតស្និទ្ធពី ស្ថានការណ៍ ព្រំ ដែន ចិននិង ឥណ្ឌា តាម រយៈវិធីការទូត និង យោធា ព្រម ទាំង ទទួល បាន ការ វិវឌ្ឍដ៏ សំខាន់។ បច្ចុប្បន្នកងទ័ព នៃប្រទេស ទាំង ពីរ បាន និង កំពុង អនុវត្ត ដោយ គ្រប់ជ្រុង ជ្រោយ និងមាន ប្រសិទ្ធភាព នូវ គំនិត ឯកភាព រួម ស្តីពីដំណោះ ស្រាយ បញ្ហា ព្រំ ដែន ដែលប្រ ការ នេះ បានដំណើរ ការ យ៉ាង រលូន និង ប្រកប ដោយ ប្រសិទ្ធភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print