អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទាក់ទិននឹងករណីដែល ភាគី ហ្វីលីពីន សហការ ជាមួយ អាមេរិក ដើម្បី ដាក់ពង្រាយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម “Typhon” នៅ ហ្វីលីពីន លោក ស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែង កាលពីថ្ងៃទី ២៦ ខែ ធ្នូ ថា ហ្វីលីពីនបានប្រគល់សន្តិសុខ និងកិច្ច ការពារជាតិ របស់ខ្លួនទៅឱ្យប្រទេសដទៃ និង នាំចូល ការប្រឈមមុខដាក់គ្នាផ្នែក ភូមិសាស្ត្រនយោបាយ និងការប្រណាំងប្រជែងផ្នែក សព្វាវុធមក ក្នុងតំបន់ ដែលបាន បង្ក ជាការគំរាមកំហែង ជាក់ស្តែង ចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ នេះ ជា ទង្វើ ដែលបំផ្លាញផលប្រយោជន៍អ្នកដទៃនិងខ្លួនឯង ប្រទេសចិននឹងមិន ឱបដៃ ឈរ មើល បណ្តែត បណ្តោយ ឱ្យផលប្រយោជន៍សន្តិសុខរបស់ខ្លួនត្រូវរងផល ប៉ះពាល់ឬគំរាមកំហែងនោះ ឡើយ ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង នៅ ក្នុង សន្និសីទ កាសែត ជា ប្រចាំ នៅថ្ងៃដដែល នោះ លោក ស្រី Mao Ning បាន គូស បញ្ជាក់ ថា ប្រព័ន្ធ មីស៊ីល រយៈ ចម្ងាយ មធ្យម “Typhon” បាន ផ្ទុក ទាំង អាវុធ នុយក្លេអ៊ែរ និង សព្វាវុធ ធម្មតា មិន មែន ជា អាវុធ ការពារ នោះ ទេ ប៉ុន្តែ ជា អាវុធប្រកបដោយល ក្ខណៈ យុទ្ធសាស្ត្រ និង វាយ ប្រហារ ។ ហ្វីលីពីនបានធ្វើការ សន្យា យ៉ាងច្បាស់លាស់ថា ខ្លួននឹងមិនជ្រើសរើស ឈរម្ខាងណារវាង ប្រទេស ធំ នោះទេ មិនចូលរួមក្នុងសកម្មភាពណាមួយដែលមិនអំណោយផលដល់ប្រទេសចិន និងគ្មានចេតនាបង្កើន ភាពតានតឹងក្នុងតំបន់ឡើយ ។ ប៉ុន្តែ ហ្វីលីពី ន ធ្វើ ការ សន្យា បណ្តើរ គប់គិត ជាមួយ កម្លាំងបរទេសបណ្តើរ ដើម្បីដាក់ពង្រាយកម្លាំង យោធានៅក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា។ នេះ ជាទង្វើ ក្បត់ ពាក្យ សន្យារបស់ខ្លួននិង គ្មានភាព ស្មោះត្រង់ យ៉ាង ជាក់លាក់ ៕
ដោយ ៖ សិលា