សម្ដេចតេជោ​ ហ៊ុន​ សែន៖​ ២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨​ មេដឹកនាំខ្មែរក្រហម​ បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ ២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំ

ខ្មែរក្រហមរួមមានខៀវ សំផន នួន ជា
អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រី
ផ្សេងទៀត បានមកទទួលទានអាហារ
នៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់
សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប
បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង
ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់
សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ
របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា
សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ
សូមមកវិនិយោគនិងមកទេសចរណ៍នៅ
កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញ
លេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្ត
នយោបាយឈ្នះ ឈ្នះ។
(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print