ភ្នំពេញ÷ ថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីដោយមានការអនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ គោលដៅ នៅចំណុច ភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញបានឲ្យដឹងថា, កម្លាំងដែលចុះត្រួតពិនិត្យរដ្ឋបាលសរុប ៩នាក់ ហើយបានត្រួតពិនិត្យបន្ទប់ជួល ០១ខ្នង ចំនួន ២៧បន្ទប់។ លោកនាយនគរបាលប៉ុស្តិ៍ឃ្មួញបានបន្តអោយដឹងទៀតថា,ជាលទ្ធផល
ការងារស្ថិតិ ត្រួតពិនិត្យបន្ទប់ជួលខាងលើគឺ មានមនុស្សស្នាក់នៅចំនួន ២៧គ្រួសារ មនុស្សសរុប ៩៨នាក់ ប្រុស ៧៩នាក់អាយុ១៨ឆ្នាំឡើង៨៧នាក់ប្រុស៧៦នាក់។ក្នុងនោះលោកក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំនូវបញ្ហាផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនមនដូចជា÷
ការងារសន្តិសុខ (គ្មាន)
-ការងារព្រហ្មទណ្ឌ (គ្មាន)។
-ការងារគ្រឿងញៀន (គ្មាន)។.
លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញក៏បានឆ្លៀតឱកាសណែនាំ ពីការចាក់ធុងបាសនៅពេលយប់ ធ្វើអោយមានសំលេងរំខានដល់អ្នកជិតខាង និងផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញ៕ ដោយ÷ចន្ទ លីហ្សា