អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ អ្នកសារព័ត៌មានបានទទួល ដំណឹង ពីរដ្ឋបាល ជាតិស្ថិតិ ចិននៅថ្ងៃទី ៣០ ខែធ្នូឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចជាតិលើកទី ៥ និងធ្លងតាមការពិនិត្យផ្ទៀង ផ្លាត់ឱ្យដឹងថា នៅឆ្នាំ ២០២៣ តម្លៃបន្ថែមនៃវិស័យវប្បធម៌ និងវិស័យ ពាក់ព័ន្ធ តម្លៃបន្ថែមនៃវិស័យទេសចរណ៍ និងវិស័យ ពាក់ព័ន្ធ និងតម្លៃបន្ថែមនៃវិស័យកសិកម្មនិងវិស័យ ពាក់ព័ន្ធនៅទូទាំង ប្រទេស ចិន ត្រូវជា 4.59%, 4.24% និង 15.34% រៀងៗគ្នា នៃផលិតផលក្នុងស្រុកសរុប (GDP) ។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៣ តម្លៃបន្ថែមនៃវិស័យវប្បធម៌ និងវិស័យពាក់ព័ន្ធនៅទូទាំង ប្រទេស ចិន មានទំហំ 5.9464 ទ្រី លានយាន់ប្រាក់ចិន ដែលស្មើនឹង 4.59% នៃផលិតផលក្នុងស្រុកសរុប កើនឡើង 0.17 ភាគរយធៀបនឹងឆ្នាំ ២០២២ ។
ដោយឡែកតម្លៃបន្ថែមនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនៅទូទាំង ប្រទេស ចិន ទំហំមាន 5.483.2 ទ្រីលានយាន់ប្រាក់ចិន ស្មើនឹង 4.24% នៃផលិតផលក្នុងស្រុកសរុប កើនឡើង 0.57 ភាគរយធៀបនឹងឆ្នាំ ២០២២ ។
ចំណែកតម្លៃបន្ថែមនៃវិស័យកសិកម្ម និងវិស័យ ពាក់ព័ន្ធនៅទូទាំង ប្រទេសចិន មានទំហំ 19.8534 ទ្រីលានយាន់ប្រាក់ចិនដែលស្មើនឹង 15.34% នៃផលិតផលក្នុងស្រុកសរុប ៕
ដោយ ៖ សិលា