ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ៖ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០២នាក់ ពីបទ៖ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាន បញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង ០១ក្រុម មានគ្នា ០២នាក់ ១.ឈ្មោះ វង់ ឡាយ ភេទប្រុស និង ២.ឈ្មោះ មៀច សុវណ្ណារ៉ា ហៅ ខូច ភេទប្រុស ជិះម៉ូតូ ០១គ្រឿង លុះជិះមកដល់ ចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការសង្ស័យសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានហៅឱ្យឈប់ និងធ្វើការឆែកឆេររកឃើញ កាំបិតដែកកែច្នៃដងឈើចំនួន ០១ដើម ប្រវែង ៤០ស.ម នៅលើក្បាំងនៃតួម៉ូតូខាងស្ដាំរបស់ជន សង្ស័យកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៣០នាទី ហើយក៏បានឃាត់ខ្លួនជន សង្ស័យទាំង ០២នាក់ យកមកសាកសួរតែម្តង។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០២នាក់ ពីបទ៖ យកតាមខ្លួននូវអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿង ព្រមទាំងជនសង្ស័យទៅចៅក្រមស៊ើបសួរដើម្បី ចាត់ការបន្ត៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print