អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣០ ខែធ្នូ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥ តាមប្រព័ន្ធវីដេអូដោយអំពាវនាវឱ្យគ្រប់ប្រទេសធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យឆ្នាំ ២០២៥ ក្លាយទៅជាការចាប់ផ្តើមថ្មី។
គេហទំព័រ «CCFR China state-controlled media » លោក Guterres បានថ្លែងថា ក្នុងឆ្នាំ ២០២៤ សង្គ្រាមបាននិងកំពុងបង្កឱ្យមានការឈឺចាប់ ទុក្ខវេទនា និងការនិរាសព្រាត់ប្រាស អសមភាពនិងភាពបែកបាក់ស្ថិតនៅគ្រប់ទីកន្លែង ដែលបានបង្កើនភាពតានតឹងនិងការមិនជឿទុកចិត្តគ្នា។ ទោះជាយ៉ាងនេះក្តី ក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុត “ខ្ញុំក៏បានមើលដោយផ្ទាល់ភ្នែកនូវក្តីសង្ឃឹមនៃការជំរុញកំណែទម្រង់” ផងដែរ។ លោកបន្តថា “ខ្ញុំបានមើលឃើញក្តីសង្ឃឹមតាមរយៈវីរជនមនុស្សធម៌ ពួកគេបាននិងកំពុងពុះពារឧបសគ្គដ៏ធំសម្បើមដើម្បីជួយប្រជាជនដ៏ទន់ខ្សោយទាំងនោះ”។ “ខ្ញុំបានមើលឃើញក្តីសង្ឃឹមពីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពួកគេបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកភាពយុត្តិធម៌ខាងហិរញ្ញវត្ថុនិងអាកាសធាតុ”៕