លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង សុន្ទរកជូនពរឆ្នាំថ្មីតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញ

អ៊ីនធើណេត។ ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុង៖

គេហទំព័រ «CCFR China state-controlled media » ពេលវេលាកន្លងផុតទៅលឿនណាស់ ឆ្នាំថ្មីជិតចូលមកដល់ហើយ ខ្ញុំសូមសម្តែងការ ជូនពរដ៏ល្អបវរចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង !
ឆ្នាំ ២០២៤ យើងបាន រួមគ្នាដើរឆ្លងកាត់ពេលវេលាពេញមួយឆ្នាំ រួមគ្នា ឆ្លងកាត់ព្យុះភ្លៀងនិងភាពល្អបវរ ខណៈពេល នីមួយៗត្រូវ បាន ផ្តិតជាប់ជាមួយ ឆ្នាំដ៏វិសាមញ្ញនេះ ដែលធ្វើឱ្យ យើងពិពណ៌នាមិនអស់ និងពិបាកបំភ្លេចបាន ។
គេហទំព័រ «CCFR China state-controlled media » យើងបាន ឆ្លើយតបយ៉ាងសកម្ម ចំពោះ ផលប៉ះពាល់ដែលនាំមកដោយ បម្រែបម្រួល បរិយាកាសជាតិនិងអន្តរជាតិ បាន ដាក់ចេញគោលនយោបាយ មួយ ចំនួន ដើម្បី ជំរុញ យ៉ាងប្រាកដប្រជានូវ កាអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ សេដ្ឋកិច្ច ចិន បាន ស្តារឡើងវិញ និងមាន ភាពល្អប្រសើរ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបនឹងលើសពី ១៣០ ទ្រីលានយាន់ប្រាក់ចិន។ បរិមាណបង្កបង្កើនផលស្បៀង មានចំនួន លើសពី ០,៧ ទ្រីលានគីឡូក្រាម ប្រជាជនចិន មាន ស្បៀងដែលផលិតដោយខ្លួនឯងកាន់តែច្រើន ។ ការអភិវឌ្ឍ ក្នុងតំបន់នានា មានភាពស៊ីសង្វាក់គ្នា និងមាន និន្នាការកាន់តែផុលផុស នគរូបនីយម្ម បែបថ្មីនិង ការស្តារនិងអភិវឌ្ឍជនបទ រួមបញ្ចូលគ្នា ដែលបាន ជះឥទ្ធិពល វិជ្ជមាន ទៅវិញទៅមក។ ការអភិវឌ្ឍបៃតង និងកាបូនទាបត្រូវបាន ជំរុញដោយ ស៊ីជម្រៅ ប្រទេសចិនដ៏ស្រស់ស្អាតបានលេចឡើងជា សន្សឹមៗ។
គេហទំព័រ «CCFR China state-controlled media » យើងបានពូនជ្រំ កម្លាំងផលិតកម្ម គុណភាពថ្មីដោយស្របទៅតាមលក្ខខណ្ឌ ក្នុងតំបន់ ឧស្សាហកម្មថ្មី ទិដ្ឋភាពមុខរបរថ្មីនិងរូបមន្តថ្មីបាន លេចចេញជាបន្តបន្ទាប់ ។ បរិមាណផលិត រថយន្ត ថាមពលស្អាតមានចំនួន លើសពី ១០ លានគ្រឿងជាលើកដំបូង វិស័យសៀគ្វី បញ្ញាសិប្បនិមិ្មត និងទូរគមនាគមន៍កង់ទិចនិងវិស័យផ្សេងទៀត ទទួលបាន សមិទ្ធផលថ្មី។ យានអវកាស Chang’e-6 បានយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទជាលើកដំបូង នាវាខួងយកប្រេងពីសមុទ្រជ្រៅសញ្ញា Mengxiang បាន រុករកអាថ៌កំបាំងនៃសមុទ្រ ស្ពានឆ្លងសមុទ្រ Shenzhen-Zhongshan បានដាក់ឱ្យប្រើប្រាស់ ស្ថានីយសិក្សាស្រាវជ្រាវ Qinling នៅប៉ូលខាងត្បូង ត្រូវបាន បង្កើតឡើង ដែល បាន បង្ហាញពីភាពក្លៀវក្លារបស់ប្រជាជនចិន ក្នុងកា ររុករកអាថ៌កំបាំងនៃធម្មជាតិ ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះ ខ្ញុំបានទៅត្រួតពិនិត្យការងារតាមមូលដ្ឋាន ឃើញថា អ្នកទាំងអស់គ្នាមាន ជីវភាពរស់នៅយ៉ាងសម្បូរបែប។ ផ្លែប៉ោម Huaniu ក្រុង Tianshui មានផ្លែធំនិង ក្រហម , ផលនេសាទនៃភូមិ Aojiao កោះ Dongshan មានចំនួន ច្រើន, ស្នាមញញឹមនៃរូបចម្លាក់ក្នុង រូងថ្ម Maijishan មានប្រវត្តិសាស្រ្តជាង ពាន់ឆ្នាំ អតិថិធម៌នៃផ្លូវឌឿងហែម Liuchi ធ្វើឱ្យ ឥរិយាបថគ្រួសារបន្ត ពីមួយជំនាន់ទៅមួយជំនាន់។ នៅវិថីវប្បធម៌បុរាណក្រុង Tianjin មាន មនុស្សច្រើនកកកុញ, នៅសហគមន៍ពហុជ នជាតិ ក្រុង Yinchuan ប្រជាពលរដ្ឋ មានភាពស្និទ្ធស្នាលជាមួយគ្នាដូចជា មហាគ្រួសារតែមួយ ។ ចំពោះ បញ្ហា ឱកាសការងារនិងបង្កើនប្រាក់ចំណូល បញ្ហា ថែទាំមនុស្ស វ័យជរានិង ចិញ្ចឹមបីបាច់កូនក្មេង បញ្ហា អប់រំ និងសុខាភិបាលជាដើមដែលអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ខ្ញុំគិតគូរក្នុងចិត្ត ជាប់រហូត ។ មួយឆ្នាំកន្លងមក សោធននិវត្តន៍មូលដ្ឋាន ត្រូវបាន លើ កកម្ពស់, អត្រាឥណទានទិញផ្ទះត្រូវបានកាត់បន្ថយ, ក្របខណ្ឌនៃការទូទាត់ដោយផ្ទាល់ក្នុងពេលមើលជំងឺត្រូវបាន ពង្រីកធំ ដែលបាន ផ្តល់ភាពងាយស្រួលដល់ការ ព្យាបាលជំងឺនៅខេត្ត-ក្រុងទីទៃគ្នា, ការយករបស់ ចាស់ ទៅប្តូរ របស់ថ្មីដោយមានការប៉ះប៉ូវបាន លើកម្ពស់គុណភាពរស់ នៅ។ល។ អារម្មណ៍ទទួលបានរបស់អ្នកទាំង អស់គ្នា បាន កើនឡើង យ៉ាងច្រើន។

គេហទំព័រ «CCFR China state-controlled media » ក្នុងទីលាន ប្រកួតនៃ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ក្រុង ប៉ារីស កីឡាករកីឡាករិនី ជម្រើសជាតិ ចិន បាន ខិតខំតស៊ូ ប្រកួតយ៉ាង អង់អាច ហើយ ទទួលបាន លទ្ធផល ដ៏ ល្អបំផុត ក្នុង ប្រវត្តិសាស្ត្រ ដែលប្រទេស ចិន ចូលរួម ព្រឹត្តិការណ៍កីឡាអន្តជាតិ នៅ ក្រៅ ប្រទេស ដែលបាន បង្ហាញ ពី ស្មារតីដ៏អង់អាចក្លៀវក្លា និង ជឿជាក់លើខ្លួនឯងនៃ យុវជនចិន ។ កងទ័ព ជើងទឹក និង ជើងអាកាសចិន បាន អបអរ សាទរខួប ៧៥ ឆ្នាំ នៃការបង្កើត កងទ័ព ខណៈ កងទ័ព រំដោះប្រជាជនចិន បាន បង្ហាញពី មុខមាត់ ថ្មី សន្លាង ។ ពេលប្រឈម នឹង គ្រោះមហន្តរាយ ធម្មជាតិ ដូចជាគ្រោះ ទឹកជំនន់ គ្រោះព្យុះទីហ្វុងជាដើម សមាជិក បក្ស និង មន្ត្រី មូលដ្ឋានទាំងឡាយ បានខ្នះខ្នែងធ្វើការនៅជួរមុខ រួមសាមគ្គីគ្នានិង ជួយ គ្នាទៅវិញទៅមក។ ពលករ អ្នកស្ថាបនា និង អ្នកបង្កើតអាជីព ដ៏ច្រើនរាប់មិនអស់បាន តស៊ូ ព្យាយាមដើម្បីសម្រេច ក្តី សុបិន របស់ ខ្លួន។ ខ្ញុំ បាន ផ្តល់ គ្រឿងឥស្សរិយយសថ្នាក់ជាតិ និង គ្រឿងឥស្សរិយយសគោរមងារកិត្តិយស ថ្នាក់ជាតិជូន ចំពោះ បុគ្គលឆ្នើមមកពីគ្រប់វិស័យ កិត្តិយសគឺជារបស់ ពួកគេផង ហើយក៏ជា របស់ អ្នកតស៊ូ គ្រប់រូប ដែល មានទំនួលខុសត្រូវ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » ពិភពលោក បច្ចុប្បន្ន មានភាពស្មុគស្មាញ និងភាពរង្គោះរង្គើ ក្នុងនាមជា ប្រទេស ធំ ដែលមានទំនួលខុសត្រូវ ប្រទេសចិន បាន ជំរុញ យ៉ាង សកម្មនូវ កំណែទម្រង់ អភិបាល កិច្ច សកល និងធ្វើ ឱ្យ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព នៃ ប្រទេស សកល ខាងត្បូង ។ យើង បាន ជំរុញ ដោយស៊ីជម្រៅនិង ជាក់ស្តែងនូវ ការរួមគ្នា កសាង គំនិត ផ្តួចផ្តើម ” ខ្សែ ក្រវាត់ និង ផ្លូវ ” ប្រកបដោយ គុណភាព ខ្ពស់ , យើងបាន ប្រារព្ធ ដោយជោគជ័យ នូវ កិច្ចប្រជុំ កំពូល ប៉េកាំង នៃ វេទិកា សហប្រតិបត្តិការ ចិន-អាហ្វ្រិក , យើងបានផ្តួចផ្តើមគំនិត ដ៏ជាក់លាក់ក្នុង វេទិកា ទ្វេភាគី និងពហុភាគី ដូចជា កិច្ចប្រជុំអង្គការ សហប្រតិបត្តិការ សៀងហៃ(SCO), កិច្ចប្រជុំ ប្រទេស BRICS , កិច្ចប្រជុំអង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC ), និងកិច្ចប្រជុំ ក្រុមប្រទេស G20 ជាដើម ដែលបាន បំពេញបន្ថែម កម្លាំង វិជ្ជមាន កាន់តែច្រើន ដល់ ការគាំពារ សន្តិភាពនិងស្ថិរភាព នៃ ពិភពលោក។
យើងបាន អបអរសាទរ ខួប ៧៥ ឆ្នាំ នៃ ការបង្កើត សាធារណរដ្ឋប្រជាមានិតចិន យ៉ាង ឱឡារិក និងបានរំលឹក ឡើងវិញពីបម្រែបម្រួល ដ៏ធំរបស់ មាតុប្រទេស ។ អរិយធម៌ ប្រជាជាតិ ចិន ដែល មាន ប្រវត្តិសាស្ត្រ ជាង ៥០០០ ឆ្នាំត្រូវបាន បន្តវេន មកទល់បច្ចុប្បន្ន តួអក្សរ 中国 (មានន័យថា៖ ចិន)បាន ចារឹកក្នុងក្រអៅដួងចិត្តរបស់ កុលបុត្រកុលធីតា ចិន គ្រប់រូប ។ សន្និសីទពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិ ទី ២០ បាន បើកធ្វើ ដោយជោគជ័យ ដែលបាន ជំរុញបន្ថែមទៀត នូវ ការធ្វើ ឱ្យស៊ីជម្រៅនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ ។ យើង បន្ត បោះជំហាន ទៅមុខ តាមចរន្ត យុគសម័យ នៃ ការធ្វើ កំណែទម្រង់ និង បើកទូលាយ ការធ្វើ ទំនើបកម្ម តាម បែបផែនចិន មុខជា នឹង មាន អនាគត កាន់តែធំធេង ក្នុងខណៈត្រួតត្រាយ កំណែទម្រង់ និង បើកទូលាយ។
ឆ្នាំ២០២៥ យើង នឹង សម្រេច ដោយពេញលេញ នូវ ផែនការជាតិប្រាំឆ្នាំ ទី ១៤ ត្រូវ អនុវត្ត គោលនយោបាយ ដ៏ កាន់តែ សកម្ម និង ប្រកបដោយ ប្រសិទ្ធិភាព កាន់តែខ្ពស់ , ត្រូវ ផ្តោតសំខាន់ លើ ការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ ជំរុញ ការកសាង សមត្ថភាពផ្នែកបច្ចេកវិទ្យា ខ្ពស់ ដោយពឹងផ្អែកលើខ្លួនឯង ដើម្បី រក្សា និន្នាការ អភិវឌ្ឍន៍ ដ៏ល្អប្រសើរ នៃ សេដ្ឋកិច្ចសង្គម ។ បច្ចុប្បន្ន ការ ដំណើរការនៃ សេដ្ឋកិច្ច កំពុងប្រឈមមុខនឹង សភាពថ្មី មួយចំនួន បញ្ហា មិនប្រាកដប្រជា មកពី ខាងក្រៅ នៅតែស្ថិតមាន និងមានសម្ពាធខាងការផ្លាស់ប្តូរពី កម្លាំងចលករ ចាស់មកកម្លាំងចលករ ថ្មី ក៏ប៉ុន្តែ បញ្ហា ទាំងនេះអាច ពុះពារបានក្រោម កិច្ចខិតខំប្រឹងប្រែង ។ យើង បានរីកចម្រើនក្រោម ការទប់ទល់ នឹង ការវាយ ប្រហារពីព្យុះភ្លៀង យើងមានភាពកាន់តែ ខ្លាំងក្លា ក្រោយ បានឆ្លងផុត ពីការសាកល្បង អ្នកទាំងអស់គ្នា ត្រូវមានជំនឿចិត្ត ដ៏ ពេញលេញ។
មិនថា កិច្ចការគ្រួសារ ឬកិច្ចការ ជាតិ ការដែលធ្វើឱ្យប្រជាជន រស់នៅដោយមានសុភមង្គលជាកិច្ចការចម្បង។ គ្រប់ ក្រុម គ្រួសារសុទ្ធតែទន្ទឹងរង់ចាំថា ក្មេងៗនឹងអាចទទួលបាន ការអប់រំកាន់តែល្អ ចាស់ៗនឹងអាចទទួលបានសេវាកម្ម ថែទាំដ៏ល្អប្រសើរ យុវជន អាច មានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។ ក្តីបំណងដ៏សាមញ្ញ ទាំងនេះគឺ ជាការប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរ។ យើង ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា លើកកម្ពស់ឥតឈប់ឈរនូវកម្រិត កសាងនិង អភិបាលកិច្ចសង្គម បន្ត បង្ក បរិយាកាស ដែល សុខដុមរមនានិង ប្រកបដោយបរិយាបន្ន ដោះស្រាយ រឿងតូចធំ របស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីធ្វើឱ្យ មនុស្សគ្រប់រូប មាន ស្នាមញញឹមកាន់តែ ច្រើន និង កាន់តែមានភាពកក់ក្តៅ ។

ក្នុងឱកាសខួប ២៥ ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញ ខ្ញុំបានទៅដល់ច្រាំង ទន្លេ Haojiang ការអភិវឌ្ឍថ្មីនិងការប្រែប្រួលថ្មីធ្វើឱ្យ ខ្ញុំសប្បាយចិត្តណាស់។ យើងនឹង អនុវត្តយ៉ាងមុតមាំមិនងាករេនូវ គោលនយោបាយ ប្រទេ សមួយ ប្រព័ន្ធ គ្រប់គ្រងពីរ ដើម្បីរក្សា វិបុលភាពនិង ស្ថិរភាព យូរអង្វែង របស់ហុងកុងនិងម៉ាកាវ។ ជនរួមជាតិនៃ ត្រើយទាំងសងខាងគឺជិតស្និទ្ធជាមហាគ្រួសារតែមួយ គ្មាន នរណាអាច កាត់ផ្តាច់ មនោសញ្ចេតនាជា ឈាមជ័រ តែមួយ របស់យើង បានជាដាច់ខាត ហើយ ក៏ គ្មាន នរណាអាច រារាំង និន្នាការ ប្រវត្តិសាស្រ្ត នៃការបង្រួបបង្រួម មាតុ ប្រទេស ចិន នោះឡើយ !
ខណៈឆ្លើយតប នឹង ការវិវឌ្ឍ ខ្លាំង នៃ បម្រែ បម្រួលនិម្មាបនកម្ម ពិភពលោក ដែល មិនធ្លាប់មាន ក្នុង មួយរយឆ្នាំ យើង ត្រូវ ជម្នះ របាំង និង ការប៉ះទង្គិច ដោយ ទឹកចិត្ត យោគយល់ គ្នា ត្រូវ ផ្តោតលើ ជោគវាសនា នៃ មនុស្សជាតិ ដោយ ចិត្តទូលាយ ។ ប្រទេសចិន មានឆន្ទៈ ធ្វើការ ជាមួយគ្រប់ប្រទេស ដើម្បី ធ្វើជា អ្នកអនុវត្ត នៃ កិច្ចសហប្រតិបត្តិការ មេត្រីភាព អ្នកជំរុញ នៃ ការផ្លាស់ប្តូរ អរិយធម៌ទៅវិញទៅមក និង ជាអ្នក ចូលរួម បង្កើត សហគមន៍ រួមជោគវាសនា នៃ មនុស្សជាតិ ដើម្បី រួមគ្នា កសាង អនាគត ដ៏ ល្អបវរ របស់ ពិភពលោក។
ពិតមែនក្តីសុបិននៅឆ្ងាយក្តី តែបើខិតខំ ស្វែងរក នឹងអាច សម្រេចបាន, ពិតមែន បំណងប្រាថ្នាពិបាក បំពេញបាន ក្តី តែ បើ ប្រកាន់ខ្ជាប់ នឹង អាចសម្រេច បាន ។ ក្នុងដំណើរ ថ្មី នៃ ការ ធ្វើ ទំនើបកម្ម តាម បែបផែនចិន មនុស្ស គ្រប់រូប សុទ្ធតែជា តួអង្គសំខាន់ រាល់ កិច្ច ខិតខំ តស៊ូ សុទ្ធតែ មានតម្លៃ រាល់ ការ រួមចំណែក សុទ្ធតែមាន ភាពអស្ចារ្យ ។
ទឹកដី មាតុប្រទេស មាន ភាព រុងរឿង គ្រួសារ នីមួយៗ មានភាព សុខសាន្ត ។ យើងនាំគ្នា ស្វាគមន៍ឆ្នាំថ្មី ប្រកបដោយ ក្តីសង្ឃឹម ។ សូម ជូនពរ មាតុប្រទេស ទទួលបាន ទិន្នផល ច្រើន មាន ភាព រុងរឿង ថ្កុំថ្កើង! សូម ជូនពរ អ្នកទាំងអស់គ្នាសម្រេច បាន នូវ គ្រប់ភារកិច្ច ដូច ក្តីបំណង មានភាព សប្បាយរីករាយ និង មាន ភាព សុខសាន្ត យូរអង្វែង! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print