រថយន្ត​ដឹក​សម្ភារៈតន្ត្រី​ បេីក​ទាក់​ខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ​ បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ ​

ចែករំលែក៖

​ ភ្នំពេញ៖ ​បុរសម្នាក់​បានបេីករថយន្ត​ដឹក​សម្ភារៈ​តន្ត្រី​មួយ​គ្រឿង​ជ្រុល​ទៅ​ទាក់​និង​ខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្ដាល​ឲ្យ​ទាញ​បាក់​បង្គោល​ភ្លើង​រងការ​ខូចខាត​ចំនួន​១ដេីម​ ។

​ ហេតុ​ការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៩យប់ថ្ងៃ​ទី​១ ខែមករា ​ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​២៩៤​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ដឹក​សំភារៈ​តន្ត្រី​ មួយ​គ្រឿង​ ​ម៉ាក​ហ៊ីយុនដាយ​ ពណ៌​ស​លាយ​បៃតង​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​3A2197 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៩៤​ទិសដៅ​ពី​ លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដោយ​សារ​តែ​រថយន្ត​ដឹក​សំភារៈ​ខ្ពស់​ពេក​ទើប​ធ្វើ​ឲ្យ​ជ្រុល​ទៅ​ទាក់​និង​ខ្សែ​ភ្លើង​រួម​ទាំង​ខ្សែ​អុបទិក​ដែល​កាត់​ទទឹង​ផ្លូវ​ បណ្ដាល​ឲ្យ​ទោរ​ទាញ​បាក់​ទ្រេត​បង្គោល​ភ្លើង​ខូចខាត​អស់​ចំនួន​១ដេីម​ផង​ដែរ​ ។
​ ហើយ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មនុស្ស​ ខូច​ខូច​ខាត​សំភារៈ​ផ្សេងៗ​នោះ​ទេ​ គ្រាន់តែ​បាក់​បង្គោល​ភ្លើង​ទ្រេត​អស់​១ដេីម​តែ​ប៉ុណ្ណោះ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​ បានសម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​ឡើង​វិញ​ ដើម្បី​បញ្ចប់​រឿង​តែ​ម្ដង​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print