ប្ដីប្រពន្ធ៣គូស្លាប់ដោយសារយន្តហោះ Piper 31 ហោះទាក់ដើមឈើនៅអាមេរិក

ចែករំលែក៖

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្ស៦នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះកាលពីថ្ងៃទី១៤ ខែសីហា នៅតំបន់ Tuscaloosa ស្ថិតនៅក្នុងរដ្ឋ Alabama ភាគអាគ្នេហ៍អាមេរិក។

អភិបាលក្រុង Alabama លោក Walt Maddox បញ្ចាក់ថា អាកាសយានិកបានបាត់ទំនាក់ទំនងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១៤ ខែសីហា មុនពេលយន្តហោះហោះប៉ះដើមឈើផ្ទុះឆេះ សម្លាប់មនុស្សទាំង៦នាក់ដែលជាប្តីប្រពន្ធ៣គូ។

តាមការប្រកាសរបស់មជ្ឈមណ្ឌុលគ្រប់គ្រងដែនអាកាសអាមេរិក FAA បានឲ្យដឹងថា យន្តហោះធុនតូចប្រភេទ Piper 31 បានហោះហើរពីអាកាសយានដ្ឋាន Kissimmee Gateway ក្នុងរដ្ឋ Florida ឆ្ពោះទៅកាន់ Tuscaloosa ហើយហោះប៉ះដើមឈើក្នុងពេលព្យាយាមចុះចត់នៅក្នុងអាកាសយានដ្ឋាន Tucaloosa។

អ្នកស្លាប់រួមមានគូស្វាមីភរិយា៣គូ ហើយធ្វើឲ្យកុមារ១១នាក់ដែលជាកូនរបស់គ្រួរសាទាំង៣គូខាងលើនោះបានក៏ត្រូវកំព្រាឪពុកម្តាយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គូស្វាមីទាំងអស់ធ្វើដំណើរទៅកាន់ Oxford, Mississsippi បន្ទាប់ពីបានចូលរួមក្នុងសន្និសីទពេទ្យធ្មេញ នៅរដ្ឋផ្លរីដា ។

សារព័ត៌មានឥន្ទ្រី បានចុះផ្សាយថា ក្រោយពីមានការស្លាប់គូស្វាមីចំនួន៣គូនោះ បានញ៉ាំងឲ្យក្មេងៗចំនួន១១នាក់ ត្រូវស្ថិតក្នុងភាពកំព្រាឳពុកម្តាយ ។ ដោយសារពួកគេមិនបាននៅលើយន្តហោះនោះជាមួយក្រុមគ្រួសាររបស់ពួកគេនោះទេ ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print