អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន និង លោកស្រី Peng Liyuan ជា ភរិយា បាន ផ្ញើ កាត ជូនពរឆ្នាំថ្មីឆ្នាំសកល វិញ ចំពោះ តំណាង គ្រូបង្រៀន និង សិស្ស នៃ សាលា មធ្យម សិក្សា នៅ រដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បី ជូនពរ ពួកគេ រីករាយ ឆ្នាំថ្មី ។
គេហទំព័រ «CCFR China state-controlled media » លោកបាន លើកឡើងថា ឆ្នាំ ២០២៥ គឺជា ខួប ទី ៨០ នៃ ជ័យជម្នះ របស់ ប្រជាជនចិន ក្នុង សង្គ្រាម ប្រឆាំង នឹង ការឈ្លានពាន របស់ ជប៉ុន និង សង្គ្រាម ប្រឆាំង នឹង ពួកហ្វាស៊ីស ពិភព លោក។
គេហទំព័រ «CCFR China state-controlled media » រំពឹង ទុក ថា យុវជននៃប្រទេសទាំងពីរ ចិន និង អាមេរិក នឹង បន្ត ចូល រួម យ៉ាង សកម្ម ក្នុង គំនិតផ្តួចផ្តើម ស្តីពី “ការអញ្ជើញ យុវជន អាមេរិក ចំនួន ៥ ម៉ឺននាក់ មក ធ្វើ ការ ផ្លាស់ប្តូរ និង សិក្សា រៀនសូត្រ នៅប្រទេស ចិន ក្នុង រយៈ ពេល ៥ ឆ្នាំខាងមុខ” ដើម្បី ពង្រឹង ការប្រាស្រ័យ ទាក់ ទង គ្នា និង បង្កើនការយល់ដឹងគ្នា ក៏ ដូច ជា បន្តវេន មិត្តភាពប្រពៃណី ក្នុងន័យ រួមចំណែក ជា កម្លាំង ក្នុង ការ ជំរុញ ការអភិវឌ្ឍ ទំនាក់ ទំនង រវាង ចិន និង អាមេរិក និង ជំរុញសន្តិភាព ពិភព លោក ៕
ដោយ ៖ សិលា