ក្រសួងការបរទេសចិន ៖ ប្រទេសចិននឹងបន្តអនុវត្តកិច្ចព្រមព្រៀង RCEPដោយគ្រប់ជ្រុងជ្រោយនិងគុណភាពខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ ជា ខួប ទី បី នៃការ ចូល ជាធរមាន និង អនុវត្ត «កិច្ចព្រមព្រៀងស្តីពី ទំនាក់ ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុង ជ្រោយ ក្នុងតំបន់» (ហៅកាត់អាRCEP) ។ ក្នុ ងសន្និសីទ សារព័ត៌មាន ជា ប្រចាំ ដែល បើក ធ្វើ នៅថ្ងៃទី៣ ខែ មករា លោកស្រី Mao Ning អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន ថ្លែងថា ប្រទេស ចិន នឹង បន្ត អនុវត្ត កិច្ចព្រម ព្រៀង RCEPដោយ គ្រប់ជ្រុង ជ្រោយ និង គុណភាពខ្ពស់ ដើម្បីជំរុញឱ្យ ពាណិជ្ជកម្ម សេរី ក្នុ ងតំបន់ អាស៊ីប៉ាស៊ីហ្វិក ត្រូវ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ។

គេហទំព័រ «CCFR China state-controlled media » ពេល ឆ្លើយ សំណួរ ពាក់ព័ន្ធ លោកស្រី Mao Ning បាន ថ្លែង ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីដែលមាន ចំនួន ប្រជាជនច្រើន បំផុត ទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្ម ធំបំផុតនិងមាន សក្តានុពល អភិវឌ្ឍន៍ ខ្លាំង បំផុតលើ ពិភពលោក ដែល បាន បំពេញបន្ថែម កម្លាំង ចលករ យ៉ាង ខ្លាំង ក្លា ដល់ការ ធ្វើ សមាហរណកម្មសេដ្ឋកិច្ច ក្នុ ងតំបន់ អាស៊ីប៉ាស៊ីហ្វិក និង នាំ មក នូវ កាលានុវត្តភាពទីផ្សារ ដល់ រដ្ឋ សមាជិកនានា ក៏ដូច ជា បាន លើក កម្ពស់ ជំនឿចិត្ត របស់ សហគមន៍អន្តរជាតិ ចំពោះពហុភាគីនិយម ផង ដែរ ។

គេហទំព័រ «CCFR China state-controlled media » ការ សិក្សា ស្រាវជ្រាវរបស់ធនាគារ អភិវឌ្ឍន៍ អាស៊ី បាន បង្ហាញថា ដល់ ឆ្នាំ ២០៣០ កិច្ចព្រម ព្រៀងRCEPនឹង នាំ មក នូវ កំណើន សេដ្ឋកិច្ច ចំនួន ២៤៥ពាន់លាន ដុល្លារអាមេរិក ដល់ រដ្ឋ សមាជិកក្នុង តំបន់ ព្រម និង បង្កើត ឱកាស ការងារ ចំនួន ២លាន៨សែ ន កន្លែង ។ “ក្នុង នាម ជាអង្គភាពសេដ្ឋកិច្ច ធំបំផុត ក្នុង ចំណោម រដ្ឋ សមាជិក នៃ កិច្ច ព្រម ព្រៀងRCEP ប្រទេស ចិន នឹង បន្ត អនុវត្ត កិច្ចព្រម ព្រៀង RCEPដោយ គ្រប់ជ្រុង ជ្រោយ និង គុណភាពខ្ពស់ ដើម្បីជំរុញឱ្យ ពាណិជ្ជកម្ម សេរី ក្នុ ងតំបន់ អាស៊ីប៉ាស៊ីហ្វិក ត្រូវ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ក៏ដូច ជា សម្រេច បាន នូវ ការ អភិវឌ្ឍ និង វិបុលភាពរួម ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print