សមាជិក សមាជិការ ១៨១៨នាក់ ត្រូវបានប្រកាសចូលរួមរស់ជីវភាព សមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សមាជិក សមាជិការថ្មី នៅរាជធានីភ្នំពេញចំនួន១៨១៨នាក់ត្រូវបានប្រកាស ចូលរួមរស់ជីវភាពជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករាក្នុងខណ្ឌចំកាមន។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១៨១៨នាក់នេះ មកពីខណ្ឌទាំង១៤ និង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសា សន៍លើកឡើងថា៖ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។បើគ្មានថ្ងៃ៧មករា ទេគែមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញនិងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ គិតត្រឹមថ្ងៃទី៣១ធ្នូឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន៧៣៣៤៥៣ នាក់។គណបក្សប្រជាជនកម្ពុជាបានអូសទាញ គណបក្សដទៃ ឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន ៤២៥៩នាក់ ដោយយើងបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១រូប នៅសល់១៨១៨រូប ដែលយើងបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មីនាព្រឹកនេះ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា៖ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឲ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមគណៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា៖ រូបសម្ដេចបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ។
សម្តេចវិបុលសេនាភក្តី បានបន្តថា៖ សម្រាប់សមាជិក សមាជិកាទាំង១៨១៨រូបនេះនឹងទទួលបានសិទ្ធិពេញលេញ ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ដូច្នេះសុំបងប្អូនកូនក្មួយទាំងអស់ដែលបានចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឲ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។
សម្ដេចបានមានប្រសាសន៍លើកឡើងទៀតថាគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាពគ្រប់ឧបសគ្គដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃទី៧មករា ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជាឲ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករា ទេគឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print