អភិបាលខណ្ឌសែនសុខសំណូមពរប្រជាពលរដ្ឋកុំរំលោភបំពានចិញ្ចើមផ្លូវសាធារណៈធ្វើកម្មសិទ្ធផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋសូមកុំរំលោភបំពានចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីព្រោះការរំលោភបំពានលើចិញ្ចើមផ្លូវសាធារណៈធ្វើបែបនេះ គឺជាការខុសច្បាប់ ។ មានន័យថា កម្មសិទ្ធប្រើប្រាស់ផ្ទះសម្បែងរបស់យើងម្នាក់ៗ គឺត្រឹមទ្វារផ្ទះប៉ុណ្ណោះ នេះគឺជាប្រសាសន៍ របស់លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ លើកឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

លោក ប៉ឹល កុសល មានប្រសាសន៍បន្តថា ផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រួមមាន ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ១៩៨៦ ផ្លូវឧកញ៉ា ម៉ុង រិទ្ធី និងផ្លូវសម្តេច ជា ស៊ីម ជាដើម ត្រូវបានបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ធ្វើជាកន្លែងលក់ដូរ ចតរថយន្ត ក៏ដូចជាប្រកបរបរអាជីវកម្ម ផ្សេងៗ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ ។ ចំពោះបញ្ហាទាំងនេះ លោកនឹងមានវិធានការនៅពេលក្រោយ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវទាំងនេះ ឲ្យមានរបៀបរាបរយឡើងវិញ ជៀសវាងមានការរិះគន់ផ្សេងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។

ក្នុងនោះដែរលោកអភិបាលខណ្ឌក៏បានសំណូមពដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះឲ្យជួយពិនិត្យមើលនៅពេលដែលក្រុមហ៊ុនចុះស្ថាបនាជៀសវាងក្រុមហ៊ុនស្ថាបនាទៅខុសបច្ចេកទេសត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន។

លោក បុឹក កុសល អភិបាលខណ្ឌបានរំលឹកដល់បងប្អុនប្រជាពលរដ្ឋសូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាដែលប្រព្រឹតទៅនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះ។

តាមប្រសាសន៍លោកអភិបាលខណ្ឌដែលបានថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់នៅទីនោះ បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ យេីងនេះមានប្រព័ន្ធផ្លូវ១៤០ខ្សែ ហេីយអាជ្ញាធរយេីងបានកសាងរួចរាល់ដោយចាក់បេតុងបានចំនួន៦១ខ្សែហេីយ នៅសល់៧៩ខ្សែទៀត នឹងត្រូវកសាងជាបន្តបន្ទាប់ទៀត ដែលបច្ចុប្បន្នយេីងសម្រេចជ្រេីសយកផ្លូវណាដែលកំពុងទ្រុឌទ្រោមធ្ងន់ធ្ងរជាងគេ ជាគម្រោងអាទិភាពត្រូវកសាងមុនគេ។

សូមបញ្ជាក់ឲ្យដឹងថា ពិធីបើកការដ្ឋាននាថ្ងៃនេះ គឺមានផ្លូវបេតុង១ខ្សែ គ្មានសរសៃដែក ប្រវែង ៣៣២ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ៕

ha (1) ha (3) ha (2) ha (4) ha (5)

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print