សាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួន ក្មេងទំនើងម្នាក់ ដាក់ពន្ធនាគារខេត្ត ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដទៃ មានទាំងកាំបិតនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួន ក្មេងទំនើងម្នាក់ ដាក់ពន្ធនាគារខេត្ត ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដ៏ទៃ មានទាំងកាំបិតនៅស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដូលបានអោយដឹងនារសៀលថ្ងៃទី៥ខែមករាឆ្នាំ២០២៥នេះថា ក្មេងទំនើងខាងលើមានឈ្មោះអ ផុ ណ  អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងដក វត្ថុតាងដកហូតរួមមាន÷ កាំបិត ០២ដើម និងទូរស័ព្ទដៃ ០១គ្រឿង។

ប្រភេទបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការ នៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង ម្នាក់ ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដទៃ មានទាំងកាំបិត។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងនេះ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដ៏ទៃមានទាំងកាំបិត ពិតប្រាកដមែន បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត រួចហើយដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print