ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិតដ៍មហាសែនរន្ធត់ និងម្នាក់ទៀតបានរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ និងគ្រួសារជិះម៉ូតូរូ១គ្រឿងមគ្នាមួយចំនួន០៤នាក់ ។
ហេតុការណ៍ដ៏មហាសែនរន្ធត់ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅក៍កាយដីគ្រោះក្រហម ស្ថិតនៅ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃអង្គរ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ។
ប្រភពរាយការណ៍ដដែលបញ្ជាក់ទៀតថា មុនដំបូងគេឃើញរថយន្ត១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(រេពេញផ្លូវ)លុះមកដល់កន្លែងកើតហេតុ មានម៉ូតូ១គ្រឿងធ្វើដំណើររួមគ្នាចំនួន០៤នាក់ មកពីទិសខាងជើងបុកពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់៣នាក់ភ្នាមៗ នៅនឹងកើតហេតុ និងម្នាក់ទៀតបានរងរបួស ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់.រងរបួស)និងវត្ថុតាង សមត្ថកិច្ចមកទៅរក្សាទុក ។រងចាំព័ត៌មានលម្អិត ៕ ដោយៈ ប៉ឹម ពិន