រយៈពេល៥ថ្ងៃនគរបាលរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើងបាន៣០នាក់ស្មើនឹង១៣ករណី

ចែករំលែក៖

ភ្នំពេញ÷ ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមករាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងការងារផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នក នាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងដែលត្រូវបានបង្រ្កាបក្នុងរយៈពេល៥ថ្ងៃចុងក្រោយពីថ្ងៃទី០៣រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះរួមមាន:

*ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន÷ប្លន់២ ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង និងហិង្សា ដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)

*ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា ១ករណី ឃាត់ខ្លួនម្នាក់

*ទី៣៖ ខណ្ឌទួលគោក១ករណីលួច ឃាត់ខ្លួនម្នាក់

*ទី៤៖ ខណ្ឌដូនពេញ ១ករណីលួច ឃាត់ខ្លួន៥នាក់

*ទី៥៖ ខណ្ឌសែនសុខ១ករណី លួច ឃាត់ខ្លួនម្នាក់

*ទី៦៖ ខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់ និងលួច១ករណី ឃាត់ខ្លួនម្នាក់

*ទី៧៖ ខណ្ឌ៧មករា ១ករណីលួច ឃាត់ខ្លួនម្នាក់

*ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិង្សានិងកាប់ប្លន់ម៉ូតូ ០១ករណី ឃាត់ខ្លួន១០នាក់ (ក្មេងទំនើង)TEAM ៩៨លូ៥។

...

ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ក្រុមជនសង្ស័យទាំងអស់នេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print