កសិករស្រុកបារាយណ៍ ជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុង១គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ធំ÷ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្មីៗនេះថា ក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងមានការប្រែប្រួលខ្លាំង ប្រជាកសិករជិត១០០គ្រួសារនៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា មានតែការចង ក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបាន ការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។

...

បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើប មួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាសុីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print