រថយន្ត១គ្រឿងបើកឆ្លងផ្លូវបញ្ច្រាសទិស ទៅបុកប៉ះម៉ូតូកំពុងតែបើក ស្របទិសបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាល

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមប្រភពពីពលរដ្ឋ

ជាអាជីវករលក់ដូរជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ(ក្នុងទិសដៅបញ្ច្រាសគ្នា ដោយសារអ្នកបើកបររថយន្តឆ្លងផ្លូវពីកើត
ទៅលិច ប៉ះនិងម៉ូតូបើកបរពីជេីងទៅត្បូង លេីផ្លូវកៅស៊ូ ចំណុចផ្លូវបំបែកជាបួនធនាគារកាណាឌីយ៉ា ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីមហាជនបានបន្តថា÷ករណីនេះបណ្ដាលឱ្យសិស្សម្នាក់ ស្រីរងរបួសធ្ងន់
ស្ថិតក្នុងការតាមដាន , អ្នកបើកបររថយន្តម្នាក់ប្រុសគ្មានរបួសទេ, រីឯម៉ូតូខូចខាតកម្រិតស្រាល, ចំណែករថយន្តខូចខាតកម្រិតស្រាល)
ករណីនេះក្រោយពីកើតហេតុ ភ្លាមសមត្ថ
កិច្ចនគរបាលជំនាញនៃស្នងការខេត្តបានចុះមកវាស់វែង ,អ្នកបង្កនិងអ្នករងគ្រោះ
មានឈ្មោះដូចខាងក្រោម÷
១-ភាគីបង្កឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិតាអុិន សង្កាត់ស្នោ ខណ្ណកំបូល រាជធានីភ្នំពេញ(គ្មានរបួស)បេីកបររថយន្ដម៉ាកTOTOTA PRIUS ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2BS-3012 ទិសដៅពីកេីតទៅលិច។
២-ភាគីរងគ្រោះឈ្មោះ ជុំ ធានី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសចំត្រង់ក្បាល ស្ថិតក្នុងការតាមដាន)បេីកបរម៉ូតូម៉ាកZoomer x ពណ៌ក្រហម សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខប៉ៃលិន1C-5315 ទិសដៅពីជេីងទៅត្បូង។
-បច្ចុប្បន្ន៖ភាគីរងគ្រោះបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
-មូលហេតុ៖បណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ដោយភាគីបង្កបេីកបរឆ្លងផ្លូវ មិនគោរពសិទ្ធផ្លូវអទិភាព។

សមត្ថកិច្ចនគរបាលជំនាញបានបន្តថា÷
ក្រោយពីវាស់វែងរួចវត្ថុតាងត្រូវបានបញ្ជូន
យកទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិន
ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

...

ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print