ភ្នំពេញ៖ បុរសបីនាក់ត្រូវជាមិត្តភក្ដិនឹងគ្នាបានចូលផឹកស៊ីក្នុងហាងមួយកន្លែងលុះនៅពេលផឹកស្រវឹងរៀងៗខ្លួនស្រាប់តែទាស់ពាក្យសម្តីគ្នាឯង បង្ករចេញទៅជាហឹង្សា បណ្ដាលឲ្យបែកក្បាលពីរនាក់ ចំណែកម្នាក់ទៀតនិយាយគ្នាមិនស្ដាប់ បំរុងតដៃជាសមត្ថកិច្ចពេលចុះទៅ អន្តរាគមន៍ ក៍ត្រូវបានវ៉ៃខ្នោះបញ្ជូនទៅប៉ុស្តិ៍ក៏នគរបាលទួលស្វាយព្រៃទី១ ដើម្បីធ្វើការសួរនាំតាមនីតិវិធី ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ផ ចំណុចហាងផឹកស៊ីយីហោ comfod (ខមហ្វត) ទល់មុខនិងវិទ្យាល័យទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺមានបុរសបីនាក់គឺសុទ្ធតែជាមិត្តភក្ដិនឹងគ្នាបានចូលផឹកស៊ីនៅហាងខាងលើនោះ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន មិនដឹងថាទាស់ពាក្យសម្តីអ្វីនឹងគ្នាទេ ស្រាប់តែកេីតចេញទៅជាហឹង្សា គប់ចានហោះ កែវហេីរទៅវិញទៅមក នៅក្នុងហាងបណ្តាលឲ្យរបួសបែកក្បាលពីរនាក់ចំនែកម្ខាងទៀតអត់របួសនោះទេ ព្រោះគ្រាន់តែជាអ្នកជួយឃាត់ កុំអោយឈ្លោះគ្នាបន្តទៀត ។
ប្រភពបន្តទៀតថា បន្ទាប់ពីកេីតចេញទៅជាហេតុការណ៍បែបនេះ ខាងសន្តិសុខបានដេញបុរសទាំងបីនាក់ឲ្យចេញក្រៅក៏ស្រាប់តែបុរសបីនាក់នោះបានរត់ដេញវាយគ្នាប្រសាចពេញផ្លូវ ដោយប្រើសុទ្ធតែខ្សែក្រវាត់ រហូតទាល់តែសមត្ថកិច្ច មូលដ្ឋានចុះទៅដល់និយាយហាមឃាត់មិនឲ្យបង្កអំពើហិង្សាកេីតឡេីងទៀត ស្រាប់តែបុរសទាំងនោះមិនស្ដាប់នោះ នៅតែទាញខ្សែក្រវាត់វ៉ៃគ្នាទៅវិញទៅមករហូតទាល់តែកម្លាំងសមត្ថកិច្ចជាច្រេីននាក់ អន្តរាគមន៍ ចុះទៅដល់ការឃាត់សួរនាំ ក៍បុរសទាំង៣នាក់នោះ បម្រុងតដៃជាមួយនឹងសមត្ថកិច្ចទៀតដែលត្រូវបានគេប្រើធម៌ក្ដៅចាប់វាយខ្នោះបុរសទាំងបីនោះ ដោយមានពីរនាក់រងរបួសបែកក្បាលនិងម្នាក់ទៀតអត់មានរងរបួស រួមទាំងវត្ថុតាំងខ្សែក្រវាត់១ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីចាត់ការតាមនីតិវិធីតែម្ដងទៅ ។
ពាក់ព័ន្ធករណីខាងលើនេះភាគីបុរសនាក់មិនទាន់បានសងសំណងថ្លៃការខូចខាត សំភារៈក្នុងហាងនៅឡើយទេ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នោះ ៕