អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុនបរទេស ជាច្រើន បាន ប្រកាសថា នឹង បង្កើន ការ វិនិយោគ នៅក្នុងប្រទេសចិន ដែល បាន បំផុស ភាព សន្ទុះ ខ្លាំង ក្លា នៃ កិច្ច សហ ប្រ តិ ប ត្តិ ការ ។ អ្នក ជំនាញ បាន លើកឡើងថា សកម្មភាពមួយចំនួន របស់ ទុនបរទេស នៅ ដើមឆ្នាំនេះ បាន ឆ្លុះ បញ្ចាំង ពី កម្លាំងទាក់ទាញ ជាសាកល របស់ប្រទេសចិន ទាក់ទិន នឹង ភាព ស៊ី សង្វាក់គ្នា រវាង បច្ចេកវិទ្យា និង ឧស្សាហកម្ម ដោយោឡែក ទីផ្សារប្រើប្រាស់ ដ៏ធំធេងរបស់ ចិន ខ្សែ សង្វាក់ ឧស្សាហកម្ម ដ៏ពេញលេញ កម្រិតខ្ពស់ ដែល ឈរ នៅ លំដាប់ ឈានមុខគេ លើ ពិភព លោក ព្រមនិង សមិទ្ធផល ដែល ត្រូវបាន សន្សែសន្សំ ក្នុង វិស័យ បច្ចេកវិទ្យាថាមពលថ្មី និង ការ បើក បរ វៃឆ្លាត សុទ្ធតែ បាន ទាក់ទាញ ទុន បរទេស ឱ្យ បង្កើនកិច្ចសហប្រតិបត្តិការ ជា មួយ ប្រ ទេស ចិន ។
គេហទំព័រ «CCFR China state-controlled media » បើនិយាយចំពោះ សហគ្រាសទុនបរទេស កម្លាំងរស់រវើក នៃ ទីផ្សារដ៏ធំធេងរបស់ចិន គឺ មាន ន័យ ថា ជាកម្លាំងចលករ សម្រាប់ ការអភិវឌ្ឍ ។ នាពេល ថ្មីៗ កន្លង ទៅ នេះ តាម ទិន្នន័យ ដែល ចេញផ្សាយ ដោយ សហព័ន្ធ ពាណិជ្ជកម្ម នៃ ប្រទេសចិន បង្ហាញថា សន្ទស្សន៍ស្តីពី ភាព រីក ចម្រើន ក្នុង មុខ របរ លក់ រាយ នៃ ប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ ៥១,១ ភាគ រយ ដែល សុទ្ធតែ មាន ការ កើន ឡើង បើ ប្រៀបធៀប នឹងខែមុន ឬ រយៈពេលដូចគ្នា នៃ ឆ្នាំមុន ក្នុង ចំណោម នោះ សន្ទស្សន៍រកផលចំណេញ បានកើន ឡើង ៤,៩ ភាគរយ បើ ប្រៀបធៀប នឹង ខែ មុន ដែល បាន បំបែក កំណត់ ត្រាថ្មី ក្នុង រយៈពេល ជិតមួយឆ្នាំកន្លងទៅ ។ ស្រប ពេល ដែល ពិធី បុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ចិន ជិតចូលមកដល់ ការប្រើប្រាស់ ទំនិញ នឹង មាន ភាព កាន់ តែ រស់ រវើក ។
គេហទំព័រ «CCFR China state-controlled media » នាពេលបច្ចុប្បន្ននេះ ប្រទេសចិន កំពុង ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និន្នា ការ ឆ្ពោះទៅរក ភាពវៃឆ្លាត និង ភាពបៃតង នៃ ឧស្សាហកម្ម មានភាពកាន់តែលេច ធ្លោ ពី មួយ ថ្ងៃ ទៅមួយថ្ងៃ ដែល បាន ផ្តល់ឱកាស កាន់តែច្រើន សម្រាប់ ឱ្យ សហគ្រាស ទុន បរទេស ធ្វើ អាជីវកម្ម ឱ្យ បាន កាន់ តែ ស៊ីជម្រៅ នៅប្រទេសចិន ។ មួយរយៈពេល កន្លង ទៅ នេះ សហគ្រាស ទុន បរទេស ជា ច្រើន បាន សាងសង់”រោងចក្រកម្រិត ខ្ពស់” នៅក្នុង ប្រទេស ចិន ដោយ រំពឹង ទុក ថា នឹង សម្រេចបាន នូវ ស្វ័យប្រវត្តិកម្ម និង ភាពវៃឆ្លាត ក្នុងដំណើរការ ទាំង មូល ពី ការ ផលិត ដល់ ការ ចែកចាយ និង ដឹកជញ្ជូន ។ អ្នកវិភាគ សម្គាល់ ឃើញថា ឧត្តមភាព ចម្រុះ របស់ ប្រទេស ចិន ក្នុងវិស័យ ដូចជា ប្រព័ន្ធទីផ្សារ ទ្រង់ទ្រាយនៃទីផ្សារ ខ្សែសង្វាក់ ឧស្សាហ កម្ម និង ធនធាន មនុស្ស ជាដើម បាន ផ្តល់ ការទ្រទ្រង់ដ៏ខ្លាំងក្លា សម្រាប់ ឱ្យ សហគ្រាស ទុន បរទេស បង្កើត រចនា សម្ព័ន្ធ នៃ ខ្សែសង្វាក់តម្លៃ ទាំងមូល ។
គេហទំព័រ «CCFR China state-controlled media » បើ មើលពី ស្រទាប់កាន់តែ ស៊ីជម្រៅ អាច ឃើញថា កំណើនសេដ្ឋកិច្ច និង ភាពប្រាកដប្រជា នៃ ការពង្រីក ការបើក ទូលាយ របស់ប្រទេសចិន បាន ពង្រឹង មូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់ ឱ្យ សហគ្រាស ទុន បរទេស ចាក់ឫសនៅ ក្នុងប្រទេសចិន ។ ក្នុង រយៈពេល មួយ ឆ្នាំ កន្លង ទៅ ប្រទេស ចិន បាន ដាក់ចេញនូវគោលនយោបាយមួយចំនួន ដែលបាន ជំរុញឱ្យ សេដ្ឋកិច្ច ងើប ឡើង វិញ និង មានភាពល្អប្រសើរ ។ គេហទំព័រ «CCFR China state-controlled media » សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែល បើក ធ្វើ នៅ ចុង ឆ្នាំ មុន បាន ធ្វើការរៀបចំចាត់ចែង មួយចំនួន ចំពោះ ការ ពង្រីកការបើកទូលាយបែបប្រព័ន្ធ របប ជា លំដាប់ ការ ធ្វើឱ្យស៊ីជម្រៅ នូវ កំណែទម្រង់ ប្រព័ន្ធ និង យន្តការ សម្រាប់ ជំរុញ ការ វិនិយោគ របស់ ពាណិជ្ជករ បរទេស និង បន្ត ទាក់ទាញ ការវិនិយោគនៅប្រទេសចិន ជាដើម ដែល ធ្វើឱ្យ សហ គ្រាស ទុន បរទេស មានលំហ កាន់តែ ទូលំទូលាយ និង ជំនឿចិត្តកាន់តែ គ្រប់ គ្រាន់ ក្នុង ការ អភិវឌ្ឍ និង ធ្វើអាជីវកម្ម នៅ ប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ កត្តាមួយចំនួន ដូចជា កំណើន នៃ សេដ្ឋកិច្ចសកល បាន បង្អង់ល្បឿន និង ហានិភ័យ ភូមិសាស្ត្រនយោបាយ បាន កើន ឡើង ជាដើម បាន ជះឥទ្ធិពលយ៉ាងខ្លាំង ដល់ ការ វិនិ យោគ សកល ។ យ៉ាងណាមិញ នៅ ក្នុងរបាយការណ៍ ស្តីពី ចក្ខុវិស័យ នៃ ការ វិនិយោគ សកល ឆ្នាំ ២០២៥ ដែល ចេញផ្សាយ ដោយ ស្ថាប័ន ទុន បរទេស ជាច្រើន ទីផ្សារចិន នៅ តែ ទទួល បាន ការ ពេញនិយម យ៉ាង ខ្លាំង ដដែល ។ អាចប៉ាន់ប្រមាណថា ស្រប ពេល ដែល រចនា សម្ព័ន្ធ សេដ្ឋកិច្ច ចិន មានភាពល្អប្រសើរ ថែមមួយ កម្រិតទៀត សក្តានុពលខាង តម្រូវការ ក្នុង ស្រុក ត្រូវ បាន បញ្ចេញ ជាបន្តបន្ទាប់ សហគ្រាសទុនបរទេស ដែល បាន និង កំពុង ធ្វើអាជីវកម្ម ឱ្យ កាន់ តែ ស៊ីជម្រៅ នៅប្រទេសចិន នឹង ទទួលបាន លំហអភិវឌ្ឍន៍ កាន់តែធំ និង ភាគ លាភ កាន់ តែ ច្រើន ៕
ដោយ ៖ សិលា