ខេត្តបន្ទាយមានជ័យ :ក្នុងឱកាសអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ ២០២៥ក្នុងថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ អង្គភាពពន្ធនាគារខេត្ត បានរៀបចំពិធីបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់ តាមព្រះរាជក្រិត្យបន្ធូរបន្ថយទោស ។
ក្នុងពិធីធ្វើឡើងដោយមានការចូលរួមពីលោក លី វណ្ណា រិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត
លោកអ៊ុង សុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជិតមាត់ស្ទឹងសិរីសោភ័ណ ជាតំបន់វាលទំនាបមានផ្ទៃដីសរុបចំនួន ៤៥.២៣៩ ម៉ែត្រក្រឡា។
លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប
២.៦៦០នាក់ ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់ ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន ១.៣៦៥នាក់ ស្រី ៦៧នាក់។
លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អង្គភាពពន្ធនាគារ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ ២០២៤នោះបានទទួល ព្រះរាជក្រឹត្យ បន្ធូរ បន្ធយទោស និង លើកលែងទោស ដល់ទណ្ឌិត ក្នុងឪកាសពិធីបុណ្យផ្សរងៗក្នុងនោះមានបុណ្យ
លើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ ២០២៤មានចំនួន ១៨នាក់ ស្រី៣នាក់ និងបន្ធូ បន្ថយទោស ៣ខែ មានចំនួន១៨នាក់ ស្រី៣នាក់ ក្នុងឪកាសបុណ្យចូលឆ្នាំ ខ្មែរ មានចំនួន១៦នាក់ស្រី ១នាក់ បន្ធូរ បន្ថយទោស ៣ខែ បុណ្យវិសាខបូជា មានចំនួន ១៦នាក់ស្រី ស្រី១នាក់ បន្ធូរ បន្ថយទោស ៣ខែ បុណ្យឯករាជ្យជាតិចំនួន៧នាក់ស្រី២នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ ពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះប្រាក់ខែអកអំបុកចំនួន ៧នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ ក្នុងឪកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍៧មករា ឆ្នាំ ២០២៥នេះអង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់។
លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដារនិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាអង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរគ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។
លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងទៀតថាជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើកផងដែរ។
ក្នុងនោះលោក លី វណ្ណា រិទ្ធ បានមានប្រសាសន៍ថា ការបន្ធូបន្ថយដល់ទណ្ឌិតចំនួន១៥នាក់ឆ្នាំក្នុងឆ្នាំ ២០២៥ នេះក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា
ក្នុងនោះលោក លី វណ្ណារិទ្ធ បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់ពន្ធនាគារហើយ ក្រោយចេញទៅមូលដ្ឋានជួបជុំក្រុមគ្រួសារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អនៅសង្គម ហើយម្យ៉ាងវិញទៀតចំណេះជំនាញ វិជ្ជាជីវៈ ដែលបានសិក្សារៀនសូត្រកន្លងមកនេះ យកទៅប្រើប្រាស់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ៕វណ្ណា