អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ តាម ម៉ោង ក្នុងតំបន់ លោក Denis Sassou-Nguesso ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ បាន ជួប សន្ទនា ជា មួយ លោក WangYi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ការបរទេស ចិន នៅ ក្រុង ប្រាហ្សាវីល។
គេហទំព័រ «CCFR China state-controlled media » លោក Sassouបាន លើកឡើងថា ពិភពលោក បច្ចុប្បន្ន តួនាទី របស់ អាហ្វ្រិក កាន់ តែ សំខាន់ ទៅៗ រំពឹង ថា ការ យកចិត្តទុកដាក់ របស់ ចិន ចំពោះ អាហ្រ្វិក នឹង ជំរុញ ឱ្យ សហគមន៍ អន្តរជាតិ កាន់ តែ យក ចិត្តទុកដាក់ និង គាំទ្រ ចំពោះ អាហ្វ្រិក ។ឆ្នាំ ២០២៥ ជា ឆ្នាំ ដំបូង នៃ ការ អនុវត្ត សមិទ្ធផល នៃ កិច្ចប្រជុំកំពូល ក្រុង ប៉េកាំង នៃវេទិកា សហប្រតិបត្តិការ ចិន – អាហ្វ្រិក ក្នុង នាម ជា សហ ប្រធាន សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ នឹង ខិតខំ ប្រឹង ប្រែង ឱ្យ អស់ ពី លទ្ធភាព ក្នុង ការ អនុវត្ត សកម្មភាព ភាព ជា ដៃគូ សំខាន់ ទាំង ១០ នឹង ជំរុញ ឱ្យ កិច្ច សហប្រតិបត្តិការ រវាងចិន និង អាហ្វ្រិកទទួល បាន ការអភិវឌ្ឍ កាន់ តែ ច្រើន ។
គេហទំព័រ «CCFR China state-controlled media » ជា ការឆ្លើយតប លោក WangYiបាន លើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូង ក្នុង ឆ្នាំ ថ្មី របស់ រដ្ឋមន្ត្រីការបរទេសចិន បាន ធ្វើ ឡើង នៅ អាហ្រ្វិក ជា រៀងរាល់ឆ្នាំ គឺជាការបង្ហាញពី សាមគ្គីភាព ដ៏ រឹងមាំ រវាង ចិន ជាមួយបណ្តាប្រទេសអាហ្វ្រិកតាមរយៈប្រតិបត្តិការ ជាក់ស្តែង ។ សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោគឺជាមិត្តដែកថែប និង ជាដៃគូដ៏សំខាន់ របស់ប្រទេសចិន ខ្ញុំ រីករាយណាស់ ដែល មើលឃើញថា ក្រោមការដឹកនាំរបស់លោក ការ អភិវឌ្ឍ របស់ សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ មាន ភាព ផុលផុស យ៉ាង ខ្លាំង។ ប្រទេសចិនមានឆន្ទៈរក្សា ការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយ សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ អនុវត្ត ដោយ គ្រប់ ជ្រុងជ្រោយ នូវ សមិទ្ធផល នៃកិច្ចប្រជុំកំពូលប៉េកាំង ជួយ ដល់ ការអភិវឌ្ឍ របស់ អាហ្វ្រិក និងចាប់ដៃ គ្នា ឈានទៅ រក ទំនើបកម្ម ស្របពេលជាមួយគ្នានេះ ក៏ ជំរុញ ឱ្យ សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ សម្រេចបាននូវការអភិវឌ្ឍ ដោយ ផ្ទាល់ខ្លួន និង លើកកម្ពស់ ឥទ្ធិពលអន្តរជាតិ៕
ដោយ ៖ សិលា