ទឹកធ្លាក់ចំបក់ ស្ថិតនៅក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច នៅតែមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទៅលេងមិនចេះដាច់ ពិសេសអ្នកនិយមបោះតង់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺឱ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ចំបក់ ជាទឹកជ្រោះធម្មជាតិ កើតឡើងយូរអង្វែងមកហើយ ដោយនៅក្នុងរដូវវស្សា ទឹកធ្លាក់ចំបក់ ជាកន្លែងមួយ ដែលមានសម្រស់ទេសភាពស្អាតប្លែក មានទឹកធ្លាក់ជាច្រើនកន្លែង។ ព្រៃឫស្សីដ៏ក្រាស់ឃ្មឹកក្លាយជាម្លប់ដ៏ត្រឈឹង ត្រឈៃ សម្រាប់អ្នកធ្វើដំណើរជ្រកកោន និងឈប់ពិសាអាហារជួបជុំក្រុមគ្រួសារ និងមានខ្យល់ត្រជាក់ សម្លេងសត្វយំ ស្នូរទឹកធ្លាក់មកពីលើកំពូលភ្នំមកបោកផ្ទប់នឹងថ្មដា ហាក់ដូចជាសណ្តំវិញ្ញាណ និងជាតន្រ្តី កំដរពេលដែលអ្នកទេសចរពិសាអាហារជួបជុំគ្នា។ នៅទីនោះភ្ញៀវក៏អាចងួតទឹកធ្លាក់ដ៏ត្រជាក់ បានរំសាយអស់ទុក្ខកង្វល់។ ជាងនេះភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អាចដើរទស្សនាផ្ទាំងដីបាក់ស្រុត និងហូរច្រោះ មើលទៅ ដូចជាប្រាសាទដែលនិមិត្តឡើងនៅកណ្តាលព្រៃព្រឹក្សាដោយព្រះអាទិទេព ផងដែរ។

ទឹកធ្លាក់ចំបក់ ស្ថិតនៅក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតែមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទៅលេងមិនចេះដាច់ ពិសេសអ្នកនិយមបោះ តង់គេងលំហែ។ ទឹកធ្លាក់ចំបក់ នៅចំងាយផ្លូវប្រមាណជា ១១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងងាកចេញត្រឹមតែ ១០គីឡូម៉ែត្រ ពីផ្លូវឡើងទៅឧទ្យានជាតិគីរីរម្យ។

...

លោក រស់ សុខ បានបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ចំបក់ និងផ្ទាំងដីស្រុតហូរច្រោះ ដែលជាលក្ខណៈពិសេសរបស់រមណីយដ្ឋាននេះ មិនមានការកែច្នៃអ្វីទាំងអស់ គឺជាការរៀបចំដោយធម្មជាតិ។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ចំបក់ ជាសហគមន៍មួយគំរូ សឹងតែទូទាំងប្រទេស ពីមុនកូវីដមក បានទាក់ទាញភ្ញៀវបានច្រើន ជាពិសេសភ្ញៀវបរទេស ហើយកន្លែងនេះភ្ញៀវចូលចិត្តមកកម្សាន្តដោយសារតែភ្ញៀវត្រូវដើរកាត់ភ្នំមើល ព្រៃព្រឹក្សា ស្តាប់សត្វយំ ស្តាប់សម្លេងទឹកធ្លាក់ពីចម្ងាយលើប្រវែងផ្លូវជាងមួយគីឡូទើបអាចទៅដល់ទឹកធ្លាក់ចំបក់។ អ្នកដែលទៅដល់ទឹកធ្លាក់ចំបក់ភាគច្រើនបង្ហាញអារម្មណ៍ស្រស់ស្រាយ មិនចង់វិលត្រឡប់ ដោយពួកគេហាក់កំពុងស្ថិតនៅទីស្ថានសួគ៌ក្រោមមេឃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print