អ្នកដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនរូបផ្ញើសារលិខិតជូនលោកXi Jinping ដើម្បីសម្តែងការសួរសុខទុក្ខស្តីពីករណីគ្រោះរញ្ជួយដីនៅស្រុកDingriភូមិភាគស្វយ័តXizang

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ តាំង ពីស្រុកDingriក្រុង Xigaze ភូមិភាគ ស្វយ័ត Xizang កើត មាន គ្រោះរញ្ជួយដី មក អ្នកដឹកនាំ នៃប្រទេស ជាច្រើន និង អ្នក ទទួលខុសត្រូវ នៃ អង្គការអន្តរជាតិ ជា ច្រើន រូប បាន ផ្ញើសារលិខិត ជូន លោក Xi Jinping ប្រធានរដ្ឋចិន ឬ ឆ្លង តាម វិធី ផ្សេងទៀត ដើម្បី សម្តែង ការ សួរសុខទុក្ខ យ៉ាង ស្មោះ ។

គេហទំព័រ «CCFR China state-controlled media » អ្នក ដឹកនាំ បរទេស បាន សម្តែង មរណទុក្ខយ៉ាង ក្រៀមក្រំ និង ការ សួរសុខទុក្ខ ចំពោះ ការ ស្លាប់ បាត់ បង់ជីវិត និង រងរបួស យ៉ាង ច្រើន ព្រមទាំង ខូចខាត ទ្រព្យសម្បត្តិ យ៉ាង ធ្ងន់ធ្ងរ ដែល បណ្តាល មកពី គ្រោះ រញ្ជួយដី ហើយ វាយតម្លៃ ខ្ពស់ ចំពោះ ប្រតិបត្តិការជួយសង្គ្រោះ យ៉ាង ឆាប់ រហ័ស របស់ រដ្ឋាភិបាល ចិន ហើយ ជឿជាក់ថា ក្រោម ការដឹកនាំ យ៉ាង មុត មាំ របស់ បក្ស កុម្មុយនីស្ត ចិន ប្រជាជន ក្នុងតំបន់ រងគ្រោះ មុខជា នឹង យកឈ្នះ លើ គ្រោះ មហន្តរាយ និង ស្តារ លំនៅដ្ឋាន ឡើងវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print