អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះផ្សព្វផ្សាយពីភូមិសង្កាត់មានសុវត្ថិភាពនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃសុក្រ ១២កើត​ ខែបុស្ស ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនិង​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៧:៣០នាទីដោយបានការអនុញ្ញតពីលោកវរះសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខដឹកនាំដោយលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នុំពេញថ្មី នគរបាលប៉ុស្តិ៍បាន ចុះផ្សព្វផ្សាយពីភូមិសង្កាត់មានសុវត្ថិភាពនៅចំណុច ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថាចុះផ្សព្វផ្សាយពីភូមិសង្កាត់មានសុវត្ថិភាពនាពេលនេះមានសមាសភាពចូលរួម

១.លោកវរះសេនីយ៍ឈឹមសាវ៉េននាយបុ៉ស្តិ៍
២.លោកលក្ខដូរចៅសង្កាត់រងទី១
៣.លោកអនុសេនីយ៍ឯក ញ៉ែម សុភី
៤.លោកស៊ុំវណ្ណះមេភូមិបាយ៉ាប
មន្រ្តីនគរបាល២នាក់
.ប្រជាការពារភូមិ៥នាក់
ប្រជាពលរដ្ឋចូលរួមចំនួន៧០នាក់ប្រុស២៥នាក់។
លោកមេប៉ុស្តិ៍ភ្នំពេញថ្មីក៏បានឲ្យដឹងបន្ថែមទៀតថាគោលបំណងចុះផ្សព្វផ្សាយខាងលើគឺផ្តោតសំខាន់បញ្ហាមួយចំនួនដូចជា
ពីបញ្ហាផលប៉ះពាល់គ្រឿងញៀន.ចរាចរណ៍ក្មេងទំនើង៕ល។ ក្នុងនោះអាជ្ញាធរនឹងសមត្ថកិច្ចសង្កាត់ភ្នំពេញថ្មីក៏បានណែនាំដល់ឪពុក ម្តាយ នឹងអនាព្យាបាលទាំងអស់ត្រូវចូលរួមអប់រំដល់កូនចៅត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយណែនាំពួកគេក៏ឲ្យធ្វើជាក្មេងទំនើង កាន់ដាវកាំបិត កុំបង្ហោះម៉ូតូ នឹងធ្វើសកម្មភាពផ្សេងៗផ្ទុយពីច្បាប់ ព្រោះថាបើពួកគេប្រព្រឹត្តខុសច្បាប់គឺធ្វើឲ្យខូចអនាគត់នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារផងដែរ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print