កម្មវិធីស្រូវមិត្តក្រៀលបង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តកំពត÷កម្មវិធីស្រូវមិត្តក្រៀលបានបង្កើតឡើង ក្នុងឆ្នាំ២០១៩ ដោយដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានដែលមានដីស្រែនៅជុំវិញ និងជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្រ្តខេត្ត កំពត ក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួម ចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។

កម្មវិធីនេះជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើ ប្រាស់ថ្នាំនិងជីគីមីកសិកម្មឡើយ។ កសិករកម្មវិធីស្រូវមិត្តក្រៀលយល់ព្រមក្នុងការរក្សាទុកស្រូវពី៥%ទៅ ៥០% ក្នុងស្រែរបស់ពួកគាត់សម្រាប់ជាចំណីបន្ថែមដល់នសត្វក្រៀលនារដូវ ដែលវាមករកចំណីនៅតំបន់នេះ។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០ តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ សត្វក្រៀលមានចំនួន១៨០ក្បាល ត្រូវបានកត់ត្រា។ ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឳ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់។ កត្តាគំរាមកំហែងផ្សេងៗទៀតចំពោះសត្វក្រៀលមានដូចជា ការបាត់ បង់ទីជម្រក ការរំខានដល់ការពងកូន ការបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដទឹក និងកត្តាបម្រែ បម្រួលអាកាសធាតុជាដើម។ 

តំបន់ការពារទេសភាពអន្លង់ព្រីងមានទីតាំងស្ថិត ខេត្ត កំពតជាតំបន់ដីសើមដ៏មានសក្តានុពលមួយជួយទ្រ ទ្រង់ ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥% នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ ទោះយ៉ាងណាក៏ដោយ សត្វក្រៀលដែលមករកចំណីនៅក្នុងនិងជុំវិញតំបន់ខាងលើនេះនៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបម្លែងទីជម្រក កង្វះចំណីនិងការបំពុលបណ្តាលមកពីការប្រើ ប្រាស់ថ្នាំនិងជីគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។

ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតកម្មវិធីស្រូវមិត្តក្រៀលក្នុងឆ្នាំ២០១៩ឡើង ដោយសហការជាមួយ អង្គការជីវិតធម្មជាតិនៅកម្ពុជាដែលក្នុងនោះមានលក្ខខណ្ឌចំនួន១២ ត្រូវបានកំណត់យកក្នុងការចង្អុលបង្ហាញកម្មវិធីស្រូវមិត្តក្រៀលដែលធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដែល កាត់បន្ថយការគំរាមកំហែង និងការបះពាល់ដល់ប្រភេទសត្វក្រៀល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print