ភ្នំពេញ៖ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន២០នាក់(ស្រីម្នាក់) ពាក់ព័ន្ធនឹងករណី មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ នៅតាមបណ្ដោយផ្លូវបើកថ្មីក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាម មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ ។ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួចកម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាមចំនួន២០នាក់(ស្រីម្នាក់) ឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបញ្ជូនទៅប្រទេសដើមវិញ ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសុំឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេសមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ៕
ដោយ៖ ស រស្មី