ក្រុម Real Madrid នឹងមានឱកាសឈ្នះពាន Spanish Super Cup លើកទី១៤នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Barcelona បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ដោយកីឡាករ Jude Bellingham, Rodrygo និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Valjent បានជួយពួកគេឱ្យឈ្នះ ៣-០ លើក្រុម Mallorca ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍។
ខ្សែបម្រើអង់គ្លេស Bellingham បានទម្លាយសំណាញ់ទីគូប្រកួតនៅនាទីទី៦៣ មុនពេលគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Mallorca កីឡាករ Martin Valjent បានធ្វើឲ្យគ្រាប់បាល់នាំមុខ២គ្រាប់ក្នុងម៉ោងបន្ថែម ហើយខ្សែប្រយុទ្ធ Rodrygo បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អក្នុងនាទីទី៩០+៥ បន្ថែមគ្រាប់បាល់នាំមុខ៣ទល់០រហូតចប់ការប្រកួត។
ម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid នឹងប្រកួតជាមួយ Barcelona សម្រាប់ពានរង្វាន់នៅថ្ងៃអាទិត្យបន្ទាប់ពីការស៊ុតបញ្ចូលទីដោយ Gavi និង Lamine Yamal ធ្វើឱ្យ Barcelona យកឈ្នះ ២-០ លើក្រុម Athletic Bilbao កាលពីថ្ងៃពុធ។
Barcelona និង Real Madrid នឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជាលើកទី៣ជាប់ៗគ្នា ដោយក្រុមរបស់លោក Carlo Ancelotti បានយកឈ្នះកាលពីឆ្នាំមុន ខណៈដែល Barcelona លើកចុងក្រោយនៅឆ្នាំ២០២៣។ Barcelona កាន់កំណត់ត្រាឈ្នះ១៤ដងជាមួយ Real Madrid នៅថ្ងៃទី១៣ ខែមករាខាងមុខ។
កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីឆ្នាំមុន Mallorca បានការពារយ៉ាងល្អជាមួយនឹងក្រុម Real Madrid ហើយការប្រកួតនេះមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទេ នៅតង់ទី១ បន្ទាប់ពីការព្យាយាមដំបូងដោយ Lucas Vazquez និង Bellingham បានបង្ខំឱ្យអ្នកចាំទី Dominik Greif របស់ Mallorca បានសង្គ្រោះបាល់ពីការស៊ុតនេះ។
គួរបញ្ជាក់ថា ពានរង្វាន់ Spanish Super Cup គឺជាការប្រកួតដែលមានក្រុមចំនួន៤ចាប់តាំងពីឆ្នាំ២០២០ ដែលក្រុមនោះគឺក្រុមដែលឈ្នះជើងឯក និងក្រុមជើងឯករងនៃពានរង្វាន់ La Liga និង Copa del Rey៕ (រូបភាព ៖ BBC/CNA)