ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យទីតាំង ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅកោះនរា ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើង  ខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា ។

      ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន អមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធមួយបានអញ្ជើញចុះ ពិនិត្យ ទីតាំង ព្រះ រាជពិធី ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

     ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំឱ្យ ដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ។

     សូមបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print