ភ្នំពេញ៖ អាចារ្យអេ អត់អrគុណសម្ដេច ហ៊ុន សែន ទេ ខណៈសម្ដេចផ្ដល់រថយន្ដសង្គ្រោះ ឬរថយន្ដអន្ដរាគមន៍ចំនួន៣គ្រឿង ទៅឲ្យវិទ្យុ ABC វាហាក់បីដូ ជាខោកក្បាល អាចារ្យទៅវិញទេ ព្រោះរថយន្ដទាំង៣គ្រឿងនេះ វាបម្រើឲ្យផលប្រយោជន៍បំពេញបន្ថែមទៅលើវិស័យ សុខាភិបាលរបស់រដ្ឋដែលមានភាពទន់ខ្សោយនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អាចារ្យអេ អគ្គនាយកវិទ្យុABC ខណៈលោកនិងសហការីរបស់លោកមកទទួលរថយន្ដសង្គ្រោះ ឬរថយន្ដអន្ដរាគមន៍ នួន៣គ្រឿងពីអាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយក្នុងនោះមាន២គ្រឿងជារថយន្ដម៉ាក១៥កៅអីផលិតឆ្នាំ ២០១៦ ឧបត្ថម្ភដោយសម្តេចតេជោ ហ៊ុន សែន និងមួយគ្រឿងទៀតជារថយន្ដកូរ៉េ១តោនកន្លេះ របស់អាជ្ញាធររាជាធានីសម្រាប់ដឹកសម្ភារតាមតម្រូវការរបស់អតិថិជនដោយគិតជាថវិកា អស់ប្រមាណជាង១០មឺុនដុល្លារ ។
អាចារ្យអេ បានបញ្ជាក់ថា លោក ហ៊ុន សែន ជាមនុស្សឆ្លាត ការប្រគល់រថយន្ដឲ្យ៣គ្រឿងនេះ គឺសម្រាប់បម្រើនិងបំពេញបន្ថែមឲ្យវិស័យសុខាភិបាលរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈវិស័យមួយនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង និងមានការរិះគុណពីប្រជាពលរដ្ឋយ៉ាងចាស់ដៃ ថាអត់មានសមត្ថភាព និងគុណភាព ទាំងចេញយកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរា
ពិធីប្រគល់រថយន្តនេះ នឹងត្រូវធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ហើយក៏មានការចូលរួមពី លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធាន មន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្តសង្រ្គោះបន្ទាន់ពីវិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនជនរងគ្រោះផង និងដឹកផលិតផល របស់ABCផង ខណៈដែលវិស័យសុខាភិបាលកំពុងមាន ការរិះគន់ពីភាពកម្សោយ ឬយឺតយ៉ាវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភរថយន្តចំនួន២គ្រឿង ជូនដល់វិទ្យុABC ដើម្បីឱ្យទុកសម្រាប់ប្រើប្រាស់
កាលពីម្សិលមិញ លោក សុខ សុគន្ធ អតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលត្រូវបានដកចេញពីតំណែងនោះ ក៏ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលសម្រេចតែង តាំង ជាអគ្គនាយករងបច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាលផងដែរ ៕
ដោយ៖ សំរិត