អ្នកដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិ​ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានបង្ហាញពី​ក្រមបរិស្ថាននិងធនធានធម្មជាតិ​ ខណៈ​ជនណាក៏ដោយដែលបាន​បង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក គឺជាបទល្មើសធនធានធម្មជាតិ​ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

ក្រសួង​បរិស្ថាន​ បានបង្ហាញពី​មាត្រាដែលជាប់ពាក់ព័ន្ធបទល្មើស​ទាំងនេះ​ មានដូចខាងក្រោម​៖

មាត្រា៨៤៩៖​ ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមាន ភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធនធាន ធម្មជាតិ​ ថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ដល់១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០ ០ លានរៀល។

...

មាត្រា៨៥១៖ ចំពោះ បុគ្គល ណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ​ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣​ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print