នាយករដ្ឋមន្រ្តីរុស្ស៉ី បំពេញទស្សនកិច្ចនៅវៀតណាម

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃទី១៤ខែមករាបានផ្សាយថា នាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៉ី លោក Mikhail Mishustin បានធ្វើដំណើរមកដល់ ប្រទេសវៀតណាម សម្រាប់ការបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ ក្រោមគោលដៅធ្វើឱ្យទំនាក់ទំនង កាន់តែមានភាពស៉ីជម្រៅ រវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ ស្របពេលដែលទីក្រុងមូស្គូ នៅតែបន្តរងភាពឯកោ ដោយសារវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។

ដំណើរទស្សនកិច្ចខាងលើកើតមានឡើង រយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានមកបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ដែលនាពេលនោះ អតីតប្រធានាធិបតីវៀតណាម និងឥឡូវជាអគ្គលេខាធិការបក្សកុម្មុនិសវៀតណាម គឺលោក To Lam បានបង្ហាញពីបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បងរបស់វៀតណាម អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
បើតាមកាលវិភាគនៃដំណើរទស្សនកិច្ច នាថ្ងៃអង្គារនេះ លោក Mishustin នឹងត្រូវជួបពិភាក្សាជាមួយ លោក Lam ដែលជាមេដឹកនាំកំពូលរបស់វៀតណាម ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ បើតាមរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទសប្តាហ៍នេះ អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លេអ៊ែរយក្សរបស់រុស្ស៉ី Rosatom ក៏បានស្ថិតនៅទីក្រុងហាណូយផងដែរ ហើយបាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេច ដើម្បីជួយវៀតណាម សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។ ប្រទេសទាំងពីរ បានក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងគ្នា ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មកម៉្លេះ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print