សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៤នាក់ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួនក្មេងទំនើង៤នាក់ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅក្រុងស្វាយរៀង។

យោងតាមលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២៥នេះថា
ជនសង្ស័យទាំង៤ មានឈ្មោះ
១.សុខ បារាំង ហៅឡុង  អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង,។

២.ឈ្មោះ កៅ រតន: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

៣.ឈ្មោះ ទេព ដាណេ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង,។

និង៤.ឈ្មោះ សាន់ សុងជីវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកបន្តថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០និង១៥នាទីសមត្ថកិច្ច បានទទួលព័ត៌មានថា នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពរួបរួមគ្នា វាយទៅលើទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់។

ក្រោយពីទទួលបានពណ៌មាននេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យដែរតែរកពុំឃើញ។

លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទីទើបសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវបន្ត រហូតឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន០៤នាក់ នាំខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ បារាំង ហៅឡុង, ឈ្មោះ កៅ រតន:, ឈ្មោះ ទេព ដាណេ និងឈ្មោះ សាន់ សុងជីវ៉ា បានឆ្លើយសារភាពថា ពួកខ្លួន និងបក្សពួក០៣នាក់ទៀតគឺឈ្មោះ ស្ទីង ឈ្មោះ ខ្មៅ និងឈ្មោះ ណុយ ពិតជាបានរួបរួមគ្នាធ្វើសកម្មភាព វាយទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រាកដមែន។

មូលហេតុ មានជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ គ្មានក្បាំងខាងមុខ មិនចាំស្លាកលេខ ជិះបុកម៉ូតូរបស់ពួកខ្លួននៅត្រងចំណុចស្រះវង់ ហើយពួកខ្លួនក៏ជិះតាមរករហូតដល់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រទះឃើញអ្នកជិះម៉ូតូដែលមានភិនភាគដូចខាងលើ ក៏នាំគ្នាចុះទៅសួរនាំ និងនាំគ្នាវាយទៅលើជននោះតែម្តង។

ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័ទាំង០៤នាក់ខាងលើរួចមក សមត្ថកិច្ចយើងក៏បានរាយការណ៍សុំយោបល់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀង និងឯកឧត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print