អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ ដឹកនាំ​ប្រជុំពង្រឹងលេីការងារព្រហ្មទណ្ឌទាំងបួន​ និងមុខសញ្ញាឧក្រិដ្ឋកំពុងតស៊ូ-ក្នុងករណីបង្ក្រាបមិនទាន់អស់

ចែករំលែក៖

ភ្នំពេញ៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ នឹងទិសដៅរបស់លោក​ឧត្តម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការង​ នឹងជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែលបានដាក់កាលពីថ្ងៃ១០​ ខែមករាឆ្នាំ២០២៥ថ្មី​ៗនេះ​ នៅស្នងការរាជធានីភ្នំពេញ។ 

នាឱកាសនោះ​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងថា​ ក្នុង​កិច្ច​ប្រជុំ​នេះ​ ត្រូវ​អនុវត្តវិធានការរួម​មានដូចខាងក្រោម​៖

-ពង្រឹងលេីការងារក្តាប់សភាពការទូទៅ

-ពង្រឹងលេីការងារគ្រប់គ្រងដីកា​ពិសេសការងារព្រហ្មទណ្ឌទាំងបួន-មុខសញ្ញាឧក្រិដ្ឋកំពុងតស៊ូ-ក្នុងករណីបង្ក្រាបមិនទាន់អស់។ 

-ការងារគ្រប់គ្រងក្មេងទំនេីង

-ការងារប្រឆាំងបទល្មេីសគ្រឿងញៀននឹងល្បែងសុីសង

-ជំរុញដល់ប៉ុស្តិរដ្ឋបាលក៏ដូចជានគបាលមណ្ឌុលចុះផ្សព្វផ្សាយនឹងសូមអោយមានការប្រុងប្រយត្ន័អំពីបញ្ហាអគ្គីភ័យនឹងជាតិផ្ទុះ​ (ផាវទៀនធូប)ព្រោះថ្ងៃខាងមុខជាថ្ងៃចូលឆ្នាំប្រពៃណី​ចិន​ វៀតណាម

-​ពង្រឹងលេីការងារវិន័យជាកងកំលាំង​ សាមគ្គីភាព(ក្រៅក្នុង)

សូមជម្រាបជូនថា​ ក្នុងកិច្ចប្រជុំនេះដែរ​ ដោយមានការចូលរួមពី​ លោកអធិការរង នាយផ្នែក​ នាយប៉ុស្តិ៍ នាយរងប៉ុស្ដិ៍​ និងមន្រ្ដីពាក់ព័ន្ធ៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print