ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែទល់មុខរោងចក្រ QMI ដែលមានផ្ទះលេខ1A ក្រុម06 ភូមិព្រៃព្រីងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ដែលមានយីហោ ម៉េង សៀងហ៊ុយ បានប្រើប្រាស់ចំណីផ្លូវជាប្រយោជន៍ផ្ទាល់ខ្លួន ដាក់សាំងតាំងលក់យ៉ាងអានាធបិតេយ្យដែលផ្លូវអាជ្ញាធរ រាជរដ្ឋាភិបាល កសាងស្ថាបនាឡើងដើម្បីបម្រើ ជូនប្រជាពលរដ្ឋទូទៅ ជាសម្បត្តិរួម ក្នុងវិស័យគមនាគមន៍ ដោយឡែកផ្លូវក្រោយផ្ទះសម្រាប់ថ្មើរជើងវិញម្ចាស់ផ្ទះខាងលើសង់ជណ្ដើរនិងធ្វើបន្ទប់រំលោភលើផ្លូវបានសម្រេចហើយតែមិនឃើញមានវត្តមានអាជ្ញាធរចុះត្រួតពិនិត្យមើលឡើយ ។ តែផ្ទុយទៅវិញ នៅមានបុគ្គលមួយចំនួនតូច កេងយកចំណេញ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬអាចឃុបគិតជាមួយអាជ្ញាធរ យកចំណី ចិញ្ចើមផ្លូវ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ យកធ្វើជា កន្លែងដាក់តាំងលក់សាំង ស្តុបឥវ៉ាន់ សម្ភារខ្លួនឯង មិនបានគិតពីផលប៉ះពាល់ ។
ជាក់ស្តែង លើកំណាត់ផ្លូវបេតុងនៅទល់មុខរោងចក្រQMI សង្កាត់ចោមចៅ ចិញ្ចើមផ្លូវត្រូវបានម្ចាស់ផ្ទះខាងលើរំលោភយកទាំងផ្លូវមុខនិងផ្លូវក្រោយផ្ទះ ហើយនៅមានទីតាំងច្រើនទៀត ដែលម្ចាស់អាជីវកម្ម យកចំណីផ្លូវ ដាក់ ស្តុក ឥវ៉ាន់ សម្ភារ ផ្ទាល់ខ្លួន ។
បញ្ហាកេងចំណេញយកចំណីផ្លូវ ចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម បម្រើប្រយោជន៍ផ្ទាល់ខ្លួន ដែលបង្កឲ្យ ប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈ កកស្ទះចរាចរណ៍ ប្រឈមមុខទៅនិងគ្រោះថ្នាក់ផ្សេង ។
ពលរដ្ឋដែលរស់នៅក្បែរខាង ក៏ដូចជា អ្នកធ្វើដំណើរតាមដងផ្លូវ រអ៊ូទាំថា ដោយសារម្ចាស់ផ្ទះយកដបសាំងមកដាក់លក់ដល់ផ្លូវតែម្ដងធ្វើឲ្យពួកគាត់ពិបាកធ្វើ ចរាចរណ៍និងអាចបង្កទៅជាគ្រោះថ្នាក់ជាយថាហេតុ បើតាមសំដីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឲ្យដឹងថាទីតាំងខាងលើតែងតែបង្កជម្លោះជាមួយអ្នកជិតខាងញឹកញាប់នៅពេលមានការតវ៉ារឿងធ្វើជណ្ដើរ សាងសង់បន្ទប់ បិតផ្លូវ ដាក់ដបសាំងលក់ជាដើម ដល់ថ្នាក់គំរាមកំហែងដល់អាយុជីវិតទៀតផង ហាក់ដូចជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះ ។
សំណូមពរពីប្រជាពលរដ្ឋ សូមអាជ្ញាធរមូលដ្ឋានជួយពិនិត្យមើលផ្លូវផង ព្រោះផ្លូវកសាងឡើងសម្រាប់បំរើផលប្រយោជន៍រួម មិនមែនសម្រាប់តែបុគ្គលម្នាក់ឫពីរនាក់ប៉ុណ្ណោះសូមអាជ្ញាធរសមត្ថកិច្ចមេត្តជួយចាត់វិធានការចំពោះបុគ្គល ឬម្ចាស់ផ្ទះណា ដែលយកចំណីផ្លូវធ្វើអាជីវកម្ម បម្រើប្រយោជន៍ផ្ទាល់ខ្លួន នេះផងទានប្រុស អាណិតតែប្រជាពលរដ្ឋធ្វើយកតែបុណ្យទៅ ៕
ដោយ៖ សុខាសែនជ័យ