ភ្នំពេញ ៖ ប្តី មក ដល់ បន្ទប់ ឃើញ ប្រពន្ធ មាន សហាយ ប្តឹង សុំ លែង លះ ដោយសន្តិវិធី មិនចង់ពៀរនឹងគ្នាតទៅទៀតឡើយ។
សូមបញ្ជាក់ថា ៖ បុរស ជា ប្តី បាន ទាន់ ប្រពន្ធ កំពុង នៅ ជាមួយ ប្រុស សហាយ ក្នុង បន្ទប់ ធ្វើ ឱ្យ « ឆេះដុំ » ផ្អើល អ្នក ស្នាក់ នៅ ក្បែរ ខាង និង សមត្ថកិច្ច ចុះ មក ជួយអន្តរាគមន៍ ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៥ ទៀប ភ្លឺ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅ ចំណុច បន្ទប់ ជួល ស្ថិត នៅ ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ទី ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
តាម ប្រភព ព័ត៌មាន ពី ភាគី ខាង ប្តីបាន និយាយ ថា គាត់ និង ប្រពន្ធបាន រួមរស់ ជាមួយ គ្នា តាំងពី ឆ្នាំ ២០២១មក ម៉្លេះ តែ មិន បាន រៀប ការ ឬ ពី ធី សែន អ្វី នោះ ទេ តែ ចំណងស្នេហា នេះ ទទួល បានកូន ស្រី អាយុ ជាង ១ ឆ្នាំ ហើយ ។
លុះ មក ដល់ ថ្ងៃ កើតហេតុ នេះ គឺ គាត់ ទើប មក ពី ក្រៅ ក៏ ប្រពន្ធ កំពុង នៅ ជាមួយ ប្រុស សហាយ ដេក ក្នុង បន្ទប់ ។ ភ្លាម ៗ នោះ គាត់ ក៏ បាន ចាក់សោ ពី ក្រៅ ហើយ ប្តឹង សមត្ថកិច្ច ។ ស្រប ពេល នោះ ក៏ មានបុរស ម្នាក់ សង្ស័យ ជា មិត្តភក្តិ ខាង ប្រុស សហាយ បាន ដក កាំភ្លើង ចេញពី ចង្កេះ គំរាម គាត់ ជា ប្តី និង បាន វាយ បំបែក សោ ទ្វារ ដើម្បី រំដោះ ប្រុស សហាយ នោះ ចេញ ទៅ បាត់ ស្រមោល តែ ម្តង បន្សល់ តែ ស្ត្រី ជា ប្រពន្ធ រួម នឹង កូន នៅ ក្នុង បន្ទប់ ។
ប្រភព ដដែល បន្ត ថា គាត់ មិន ចង់ មានរឿង អ្វី ទេ គាត់ ដឹង ថា ប្រពន្ធ លួច មាន សហាយ យូរហើយ តែ មិន មាត់ ព្រោះ តាម មិន ទាន់ ជាក់ស្តែង តែ លើក នេះ តាម ទាន់ ហើយ ។ បុរស រូប នេះ និយាយថា បើ ប្រពន្ធ មាន សហាយ ក៏ មាន ចុះ គាត់ សុំ តែ កូន ស្រី គាត់ តែ ប៉ុណ្ណោះ យក ទៅ ចិញ្ចឹម មើលថែ កូន មួយ គាត់ ចិញ្ចឹមរ ស់បាន ។
ក្រោយ កើតហេតុ សមត្ថកិច្ច បាន ចុះ មក ដល់ ទី តាំង កើតហេតុ រង់ចាំ ព្រឹក ឡើង មន្ត្រី ខាង សង្កាត់ និង កោះហៅ ភាគី ទាំង សងខាង ទៅ កាន់ សាលាសង្កាត់ ដើម្បី ដោះស្រាយ គ្នា បន្ត ទៀត។ បន្ទាប់ ពី បាន សម្របសម្រួល ចប់ ភាគី ឪពុក ម្តាយ ទាំង សងខាង បាន ផ្តិត មេដៃ លើ ក្រដាស កិច្ចសន្យា បញ្ចប់ ទំនាក់ទំនង គឺ ចែកផ្លូវ គ្នា ដោយ សន្តិវិធី ។
បច្ចុប្បន្នបញ្ហាបែបនេះបានកើតឡើង ជាញឹកញាប់ ធ្វើឱ្យសីលធម៌ធ្លាក់ចុះ ហើយមិនចង់ឱ្យកើតមានឡើយ ព្រោះថា មេអំបៅ ត្រូវការ សេរីភាព និងមិនដែលចាំ ជាតិកំណើតទេ .. មិនមែន គ្រប់ដង្កូវ សុទ្ធតែអាច ក្លាយជា មេអំបៅ ដ៏ល្អឆើតឆាយ នោះទេ !!៕
ដោយ ៖ សិលា