រថយន្តក្រុមតន្ត្រីសម័យ នីសា ដឹកសម្ភារៈ ឧបករណ៍ភ្លេងក្រឡាប់បណ្តាលឲ្យមនុស្សប្រុសស្រីជាច្រើននាក់បានរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រឡាប់រថយន្តក្រុមតន្ត្រី នីសា ដោយសារធ្លាក់ភ្លៀងរលឹមផ្លូវរអិល បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស ធ្ងន់ស្រាល បាក់ដៃបាក់ជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ចំណុចភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ដោយខ្លួនឯង ជាប្រភេទរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0323 ជារថយន្តរបស់ក្រុមតន្ត្រីសម័យ នីសា ដែមមានទីលំនៅភូមិទឹកល្អក់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្លូវបេតុងចំណុចខាងលើ ឱ្យតែពេលដែលមានធ្លាក់ភ្លៀង រលឹម ស្ថានភាពផ្លូវគឺរអិល មិនថារថយន្ត មិនថាម៉ូតូ គឺរអិលដួលតែម្តងនាពេលកន្លងមក ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តក្រុមតន្ត្រីសម័យ នីសា ដឹកសម្ភារៈ ឧបករណ៍ភ្លេង តន្ត្រី ឆាក ម៉ាសុីនភ្លើង ជិះលើរថយន្តជាង១០នាក់ បានបើកចេញពីភូមិទឹកល្អក់ ឃុំទឹកល្អក់ គោលបំណងឆ្ពោះទៅប្រគុំលេង ក្នុងកម្មវិធី នៅឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយបើកបរឆ្លងកាត់ផ្លូវបេតុងខាងលើ ខណៈមេឃភ្លៀងរលឹម បើកក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវរអិល បណ្តាលឱ្យរេចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង សង្កត់លើមនុស្ស របួសធ្ងន់ចំនួន៧នាក់ ធ្លាក់សម្ភារៈរាយប៉ាយពេញផ្លូវ ។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋ អ្នកភូមិ អាជ្ញាធរ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកគងពិសីចំនួន៣គ្រឿង ចេញទៅអន្តរាគមន៍ ដោយអ្នករបួសស្រាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print