ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១និង០៥នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ ២៥-២៦ ចំណុចផ្លូវ មហាវិថីសុីជិនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣)ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន០២នាក់ជិះម៉ូតូឌុបគ្នា បុករថយន្តកុងតឺន័រដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យជនជាតិចិនទាំង២នាក់នោះស្លាប់ភ្លាមៗតែតែម្ដង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ទី១ ឈ្មោះ WANG YU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល( ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូម៉ាកភូសាល ពណ៌លឿងC150 ពាក់ស្លាកលេខ ភ្នំពេញ1GP-1103 ,ទី២ ឈ្មោះ XU YUN ភេទ ប្រុស ជនជតិចិន អាយុ៣៨ឆ្នាំ ស្នាក់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ)ជាអ្មនករួមដំណើរ ។ ចំណែកភាគីខាងរថយន្តម៉ាក SCANIA ប្រភេទក្បាលសណ្តោងកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-3759អ្នក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន។
ប្រភពដដែលបន្តថា នៅយប់កើតហេតុមានម៉ូតូមួយគ្រឿងម៉ាកភូសាល ពណ៌លឿងC150 ពាក់ស្លាកលេខ ភ្នំពេញ1GP-1103 បើកបរដោយឈ្មោះ WANG YU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល( ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីលិចទៅកើត មានអ្នករួមដំណើរ១នាក់ ឈ្មោះ XU YUN ភេទ ប្រុស ជនជតិចិន អាយុ៣៨ ស្នាក់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ) ពេលមកដល់ចំណុចកើតហេតុបានបុកចំពីក្រោយផ្នែកខាងឆ្វេងរថយន្តមួយគ្រឿងម៉ាក់ SCANIA ប្រភេទក្បាលសណ្តោងកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-3759 អ្នកបើកបរ រត់គេចខ្លួន ឈប់ចតលើផ្លូវក្នុងទិសដៅពីលិចទៅកើត។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូកំលាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ។ចំណែកសព កំលាំងជំនាញបានប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើករថយន្តឈប់ចតលើគន្លងផ្លូវម៉ូតូមិនដាក់សញ្ញាត្រឹមត្រូវខ្វះកាប្រុងប្រយ័ត្ន ។ចំណែកអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែសមិនប្រុងប្រយ័ត្តក្នុងពេលបើកបរ ៕







