រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ។ តាមការគ្រោង ទុក្ខពិធីបិទសន្និបាតនឹងធ្វើឡើងនៅថ្ងៃទី១៧ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោកនេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ។

ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឧត្តមសេនីយ៍ស្នងការ-ស្នងការរងនគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរងតំបន់ប្រតិ បត្តិការសឹករងក្រចេះ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អធិការ-អធិការងនគរបាលក្រុង ស្រុក មេបញ្ជាការ-មេ បញ្ជាការរងផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត។

នាឱកាសនោះលោក វ៉ា ថន បានកោតសរសើរនិងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ- អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមាគមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មធ្វើឱ្យរដ្ឋបាលខេត្តរក្សាបានសន្តិភាពសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ បានល្អ និងសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ច សង្គមនានាជាច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន។

លោកអភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំសន្និបាតគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារដែលរដ្ឋបាលខេត្ត ខិតខំប្រឹងប្រែងសម្រេចបានក្នុងឆ្នាំ២០២៤ និងបញ្ហាប្រឈមដែល នៅសេសសល់ ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់អនុវត្តសកម្មភាពអាទិភាពនានាដែលបានកំណត់នៅក្នុង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃកម្ពុជា។

លោកអភិបាលខេត្តបន្តថា ការរៀបចំសន្និបាតគឺជាឱកាសដ៏សមស្របសម្រាប់មន្ត្រីចូលរួមធ្វើការត្រួត ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវត្តន៍ថ្មីៗ ដែលបានខិតខំប្រឹងប្រែងសម្រេចបានដោយផ្អែកតាមក្របខណ្ឌនៃតួនាទីភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញនៅថ្នាក់ក្រោមជាតិ។ ការរួមគ្នាពិនិត្យ វាយតម្លៃឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុង ជ្រោយលើសមិទ្ធផលបទពិសោធន៍ដែលទទួលបាន និងបញ្ហាប្រឈមដែលនៅសេសសល់ គឺជាមូលដ្ឋានដើម្បីកំណត់ទិសដៅក្នុងការជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ នានា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ 

អភិបាលខេត្ត បន្ថែមថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក៏នៅមានបញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើហិង្សា ផលិតផលក្លែងក្លាយ ការគ្រប់គ្រងធនធានធម្មជាតិ ការរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ដែលត្រូវរួមគ្នាកំណត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះត្រូវបន្តតាមដានការវិវត្តប្រែប្រួលនៃ សភាពការណ៍តំបន់ និងអន្តរជាតិ ព្រមជាមួយនឹងការពង្រឹងសភាពការណ៍ផ្ទៃក្នុង សំដៅដាក់ចេញយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print