ខេត្តបាត់ដំបង៖ ទីតាំងលេងអាប៉ោង និងបៀមួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចខាងក្រោយអាហារដ្ឋាន (៩៩)ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុក ថ្មគោល ហើយការបើកលេងល្បែងសីុសង ទាំងនោះ មិន ដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ ព័ន្ធណាម្នាក់ចុះហាមឃាត់ ឡើយ ។
បើតាមប្រជាពលរដ្ឋលើកឡើងថា ម្ចាស់ទីតាំងបើកល្បែងស៊ីសងខាងលើត្រូវបានគេស្គាល់ឈ្មោះ ឃីម បានសង់រោងបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃបង្កឲ្យប្រជាពលរដ្ឋនៅតំបន់នេោះមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈរយៈពេលកន្លង មកស្រុកថ្មគោលតែងកើតមានករណីចោរ លួចគាស់ផ្ទះនិងប្លន់ជាច្រើនលើកច្រើនសា ។ ការដែលសមត្ថកិច្ចមិនអើពើបែបនេះទើបធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាចរហូតបិទទ្វារផ្ទះចោលមិនហ៊ាននៅទៀតផង ។
ពាក់ព័ន្ធទៅនឹងករណីខាងលើលោក ផង់ សុភាព អធិការស្រុកថ្មគោលបានប្រាប់ នគរវត្តឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ថា លោកមិនបានដឹងថាទីតាំងខាងលើនេះ មានការលេងល្បែងស៊ីសងអាប៉ោងបៀនេះទេ ប៉ុន្តែចាំលោកឲ្យខាងប៉ុស្ដិ៍ចុះទៅមើលសិន ៕
ដោយ៖ នរិន្ទ្រ