រដ្ឋបាលសង្កាត់ចោមចៅទី៣សហការជាមួយក្រុមគ្រូពេទ្យ៧១១ ចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ចែករំលែក៖

ភ្នំពេញ ៖ ដេីម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាមរដ្ឋបាលសង្កាត់ចោមចៅទី៣​ បានសហការជាមួយក្រុមគ្រូពេទ្យនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស​ ។

ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ។ 

ជាក់ស្ដែង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានសហការជាមួយក្រុមគ្រូពេទ្យ​ ៧១១​ កងពលតូចលេខ៧០​ ចុះធ្វេីការយុទ្ធនាការបាញ់ថ្នាំមូសតាមបណ្តាភូមិ​នីមួយៗក្នុងមូលដ្ឋាន។ 

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​  បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង ចំពោះអាជ្ញាធរសង្កាត់​ ខណ្ឌនិងក្រុមគ្រូពេទ្យនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ ដែលបានធ្វេីយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិ​ ទប់ស្កាត់ជំងឺគ្រុនឈាមគិតគូរពីសុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print