អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប៉ុន្មាន ថ្ងៃកន្លងទៅនេះ កម្មវិធីAPPរបស់ចិនឈ្មោះ កូនសៀវភៅក្រហម(RedNote)កំពុងទទួល ប្រជា ប្រិយភាព ខ្លាំងនៅអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » ក្នុងតារាងទាញយក កម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅ ក្នុងតំបន់អាមេរិកខាងជើង កម្មវិធីAPPបណ្ដាញសង្គមរបស់ចិននេះ បាន ឡើង កាន់ លំដាប់ ថ្នាក់ ទី មួយ ។ ទិន្នន័យ បាន បង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី ១៤ ខែ មករា នៅអាមេរិក ចំនួន ទាញយកកម្មវិធីAPP កូនសៀវភៅក្រហម បានកើនឡើង២០ ដង បើ ប្រៀបធៀប នឹង រយៈពេល ៧ថ្ងៃ មុន ហើយ បាន កើន ឡើង លើស ពី ៣០ដង បើប្រៀបធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៤ ។ អ្នក លេងអ៊ីនធឺណេត របស់ អាមេរិក បាន ផ្លាស់ប្តូរមតិយោបល់ ជា មួយអ្នក លេងអ៊ីនធឺណេត ចិន យ៉ាងសប្បាយ រីករាយ ចាប់ពីការបង្ហោះសត្វចិញ្ចឹម និយាយពី ការ ស្លៀក ពាក់ រហូតដល់ ចែក រំលែក អាហារ ឆ្ងាញ់ ៗ ជាដើម។
គេហទំព័រ «CCFR China state-controlled media » ហេតុអ្វីបាន ជា កម្មវិធីAPP កូនសៀវភៅក្រហម ទទួលបាន ប្រជា ប្រិយភាពនៅអាមេរិក ? មូលហេតុផ្ទាល់ គឺអនុលោម តាម គោលនយោបាយ របស់ អាមេរិក ដែលថា បើ មិន ព្រម លក់ មានតែហាមឃាត់ កម្មវិធី TikTok ដែល ជាកម្មវិធី ប្រើប្រាស់ នៅបរទេស របស់ កម្មវិធី Douyin ប្រហែល នឹងត្រូវបិទមិនឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ១៩ ខែ មករានេះតទៅ ដូច្នេះ អ្ន ក លេងអ៊ីនធឺណេត របស់ អាមេរិក ដែល ចូល ចិត្ត ប្រើ កម្មវិធីនេះ បាន នាំ គ្នាងាកទៅប្រើ កម្មវិធី APP កូនសៀវភៅក្រហមវិញ ព្រមទាំង ហៅខ្លួនឯង ថាជា ជនភៀស ខ្លួន TikTok ។ ដោយ ឡែក ខ្លឹមសារ និង ប្រធានបទក្នុង កម្មវិធី APP កូនសៀវភៅក្រហម ដែល គួរ ឱ្យ ចាប់ អារម្មណ៍ និង ប្លែកៗ ធ្វើ ឱ្យ អ្នកលេងអ៊ីនធឺណេត របស់ អាមេរិក ចាប់អារម្មណ៍ យ៉ាង ខ្លាំង ។ មាន មនុស្ស បានបញ្ចេញមតិថា មិនយល់ សោះហេតុ អ្វីបាន ជា រដ្ឋាភិបាល អាមេរិ ក ស្រែក ថា កម្មវិធី TikTok បាន គំរាម កំហែង ដល់ សន្តិសុខ ជាតិ ហើយ រំពឹង ទុក ថា កម្មវិធី APP កូនសៀវភៅក្រហម អាច ក្លាយ ជា កម្មវិធីមួយ សម្រាប់ ធ្វើ ការ ផ្លាស់ប្តូរ វប្បធម៌ ។
គេហទំព័រ «CCFR China state-controlled media » កម្មវិធី APP កូនសៀវភៅក្រហម បានផ្ទុះល្បី នៅក្នុង អាមេរិក ប្រការ នេះ បាន បង្ហាញឱ្យ ឃើញថា ប្រជាជន នៃ ប្រទេស ទាំង ពីរ ចិន និង អាមេរិក សង្ឃឹម ថាអាចយល់ ដឹងពី គ្នា ទៅវិញទៅមក និង ធ្វើ កា ផ្លាស់ប្តូរ គ្នា ទៅវិញទៅមក ។ មិន ថា អ្នក នយោបាយ អាមេរិក មួយ ចំនួន ទប់ ស្កាត់ ការ អភិវឌ្ឍ របស់ ចិន និង លាបពណ៌ មកលើ ប្រទេស ចិន យ៉ាង ណាទេ ប៉ុន្តែ បំណងឆន្ទៈ ក្នុង សង្គម ស៊ីវិល ដែល ចង់ ធ្វើ ការ ប្រាស្រ័យ ទាក់ទង ក៏ មិន អាច កាត់ ផ្ដាច់ បាន ឡើយ ។
គេហទំព័រ «CCFR China state-controlled media » ប៉ុន្មាន ឆ្នាំ កន្ល ងមក ការ ផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជននៃ ប្រទេសចិន និង អាមេរិក បាន ជួប “ចរន្ត ត្រជាក់ ” ។ ជនអាមេរិក មួយ ចំនួន បាន ព្រួយ បារម្ភ កាន់ តែ ខ្លាំងឡើង ចំពោះ ការ អភិវឌ្ឍ របស់ ចិន ហើយ ចាត់ ទុក ប្រទេស ចិន ជា “ដៃគូប្រជែង យុទ្ធសាស្ត្រដ៏ ធំបំផុត ”ដោយ ខុស ឆ្គង ។ ពី ការ ឃោសនា បំប៉ោង “ផ្តាច់ទំនាក់ទំនង” ដល់ ការ បង្កើត របាំង ក្រោម ការ ញុះញង់ បង្ក រឿង ពួកគេ បានប្រែ ក្លាយ ការ ទប់ស្កាត់ ប្រទេ សចិន ទៅជាអ្វី ដែល ហៅថា “ភាពត្រឹម ត្រូវ ខាង នយោបាយ ”ក្នុង ឆាក នយោបាយ អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុង អំឡុង ពេល កិច្ច ប្រជុំ កំពូល រវាងប្រមុខ រដ្ឋ ចិន និង អាមេរិក នៅក្រុង លីម៉ា លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន បូក សរុប បទពិសោធន៍ ៧ចំណុច នៃ ការ អភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង អាមេរិក ក្នុ ងរយៈពេល ៤ឆ្នាំ ចុងក្រោយ នេះ ក្នុ ងនោះ ក៏បូក រួម ទាំង ចិន និង អាមេរិក គួរតែ ធ្វើ កិច្ច សន្ទនា និង កិច្ចសហប្រតិបតិ្តការ ឱ្យ បាន ច្រើន គួរតែ ឆ្លើយតប នឹង ក្តីបំណង របស់ ប្រជាជន បង្កើតនូវធ្នឹមស្ពាន សម្រាប់ ឱ្យ ប្រជាជន នៃ ប្រទេស ទាំង ពីរធ្វើ ការ ប្រាស្រ័យទាក់ទង និង ធ្វើ ការ ផ្លាស់ប្តូរ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ក្រោម កិច្ច ខិត ខំប្រឹង ប្រែង រួម រវាង ចិន និង អាមេរិក ការផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការ រវាងប្រទេស ទាំង ពីរ លើ វិស័យ មួយ ចំនួន បាន កើន ឡើង វិញយ៉ាង នឹង នរ ។
គេហទំព័រ «CCFR China state-controlled media » យោង តាម ការដែល ប្រទេស ចិន ដាក់ ចេញ ជា បន្ត បន្ទាប់នូវ វិធានការ កិច្ច សម្រួលសម្រាប់ ឱ្យ ជនបរទេស ចូល ដែន ពាក្យ “ធ្វើ ទេសចរនៅចិន ” បាន ក្លាយ ជា ពាក្យពេញ និយម អន្តរជាតិ បុគ្គលល្បី ៗតាម អ៊ីនធឺណេតរបស់ អាមេរិក ជា ច្រើន បាន នាំ គ្នា ទៅដើរ លេង នៅប្រទេស ចិន ។ “ខ្ញុំ បាន ឃើញ ប្រទេស ចិន ដែល មានភាពទំនើប អស្ចារ្យ និង រស់ រវើក ” “ស្ថានភាពនៅចិន ខុសពីការ ផ្សាយ ដំណឹង របស់ ប្រព័ន្ធសារព័ត៌មាន លោក ខាង លិច ទាំងស្រុង” ។ល។ ពួកគេ បាន ចែក រំលែកម្ហូប ឆ្ងាញ់ៗ ទេសភាព ស្អាតៗ ការ មើល ឃើញ និង ការ ដឹងឮគួរឱ្យចាប់អារម្មណ៍របស់ ពួកគេ ជា មួយ ប្រជាជន អាមេរិក រហូត ដល់ ប្រជាជន ពិភពលោក ធ្វើ ឱ្យ ពិភពលោក អាច មើលឃើញ ពីប្រទេស ចិន ដ៏ ពិត ប្រាកដ ។
“ ក្តី សង្ឃឹម របស់ ទំនាក់ទំនង រវាង ចិន និង អាមេរិក ពឹងលើប្រជាជ ន មូលដ្ឋានស្ថិត នៅក្នុ ង សង្គម ស៊ីវិល អនាគត ពឹង លើ យុវជន មាន ភាព រស់ រវើក ស្ថិតនៅ ក្នុង តំបន់ ។” រំលឹក ឡើង វិញពីកាល ពីមុន គឺ ការ ប្រាស្រ័យទាក់ទង រវាង ប្រជាជន និង ប្រជាជន នេះឯង ធ្វើ ឱ្យ ទំនាក់ទំនង រវាង ចិន និង អាមេរិក បានឆ្លងផុតសភាពជាប់គាំងនិង វិល ទៅរក ផ្លូវ ត្រឹម ត្រូវ ម្ត ង ហើយ ម្តង ទៀត ។ បច្ចុប្ប ន្ន នេះ ប្រជាជន នៃ ប្រទេស ទាំង ពីរ បាន បង្ហាញឱ្យ ឃើញយ៉ាង ច្បាស់ ជា ថ្មីម្តងទៀត តាម រយៈប្រតិបតិ្តការ ជាក់ស្តែង ថា ទ្វារ នៃ ទំនាក់ទំនង រវាង ចិន និង អាមេរិកត្រូវ បាន បើក ដោយ ប្រជាជន ដរាបណា ដែលទ្វារ នេះ បើកហើយ ដរាបនោះក៏ លែងបិទជិតទៀតដែរ៕
ដោយ ៖ សិលា