Man City ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធ Marmoush ពី Frankfurt

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City បានខិតជិតក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Eintracht Frankfurt កីឡាករ Omar Marmoush។ ប្រភពពី BBC បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រវាងក្លិបទាំង២ ប៉ុន្តែការផ្ទេរនេះមិនទាន់ត្រូវបានរួចរាល់ជាផ្លូវការនៅឡើយទេ។

កីឡាករជម្រើសជាតិអេហ្ស៊ីបវ័យ២៥ឆ្នាំរូបនេះរកបាន១៥គ្រាប់នៅ Bundesliga ក្នុងរដូវកាលនេះ។ Marmoush បានចូលរួមជាមួយ Eintracht លើការផ្ទេរដោយឥតគិតថ្លៃពីក្លិប Wolfsburg របស់ Bundesliga ក្នុងឆ្នាំ២០២៣។

Manchester City ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារវ័យជំទង់ប្រេស៊ីល Vitor Reis ដែលកំពុងធ្វើដំណើរទៅពិនិត្យសុខភាពដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ពី Palmeiras។

ក្លិបក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារស្លាបឆ្វេង Andrea Cambiaso របស់ក្លិប Juventus ផងដែរ បើទោះបីជាប្រភពរបស់ក្លិប Man City អះអាងថា ការពិភាក្សាមិនទាន់មានផ្លែផ្កាដូចដែលរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីកំពុងលើកឡើងក៏ដោយ ហើយក៏មិនមានការធានាថា ការផ្ទេរនឹងត្រូវបញ្ចប់ក្នុងខែនេះដែរ។

Cambiaso វ័យ២៤ឆ្នាំបានចូលរួមជាមួយ Juventus ពី Genoa ក្នុងឆ្នាំ២០២២ ហើយរដូវកាលនេះបង្ហាញខ្លួនបាន២៥ប្រកួតស៊ុតបញ្ចូលទីបាន២គ្រាប់ និង assist ២ដង។

...

ម្ចាស់ជើងឯក Premier League Man City មិនទាន់បញ្ជាក់ថា ពួកគេបានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអ៊ូសបេគីស្ថាន Abdukodir Khusanov នៅឡើយទេ បន្ទាប់ពីបានយល់ព្រមលើតម្លៃ៣៣.៦លានផោនជាមួយ Lens សម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print