ភ្នំពេញ÷ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ នេះធ្វើឡើងនៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថៃ្ង១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩ នឹង ៣០ នាទីនៅផ្លូវ៩២ ចំណុច មុខផ្សារឃ្លាំងរំសេវថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានឲ្យដឹងថា,ក្នុងនោះមានសមាសភាពចូលរួម÷១.លោក ញាណ ចន្ថាវេរ៉ា ឋានៈ អភិបាលរង
២.លោក ស៊ុំ ធនរតនា ឋាន: អធិការរង
៣.លោក ជា ជៀកវៃ ឋាន: មេបញ្ជាការរង ហើយកំលាំងចូលរួម ៤០ នាក់
-សាលាខណ្ឌ ០៧ នាក់
-នគរបានខណ្ឌ ១៧ នាក់
-កងរាជអាវុធហត្ថខណ្ឌ ០៨ នាក់ និង សណ្តាប់ធ្នាប់សាលាខណ្ឌ ០៨ នាក់។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា,ក្នុងនោះត្រួតពិនិត្យ ម៉ូតូឆ្លងកាត់៩៦ គ្រឿង ក្នុងនោះត្រួតពិនិត្យរថយន្តចំនួន ៣២ គ្រឿង អាវុធឆ្លងកាត់គ្មាន។
អាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌសែនសុខក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរកុំពិសារគ្រឿងស្រវឹង ៕ដោយ÷ចន្ទ លីហ្សា