នៅថ្ងៃអាទិត្យនេះ ចំណាប់ខ្មាំងក្រុមដំបូងរបស់ អុី​ស្រាអែលនឹងត្រូវដោះលែង ក្រោមបទឈប់បាញ់នៅហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់នៅថ្ងៃសុក្រថា ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងក្រុមដំបូងនៅថ្ងៃអាទិត្យនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ការប្រកាសនេះ ធ្វើឡើងក្រោយសង្រ្គាមរយៈពេល ១៥ខែ ដែលបានវាយប្រហារយ៉ាងខ្លាំងលើតំបន់ឆ្នេរសមុទ្រមួយនេះ។
បទឈប់បាញ់ដែលបានប្រកាលពីថ្ងៃពុធ គឺជាលទ្ធផលនៃកិច្ចសម្រុះសម្រួល ដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា នឹងផ្អាកការប្រយុទ្ធគ្នារវាង អ៊ីស្រាអែលនិងងក្រុមហាម៉ាស់។ ដំណាក់កាលដំបូងរយៈពេល ៦ សប្តាហ៍ នឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ទោះបីជាមានការព្រមព្រៀងក៏ដោយ ក៏ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើហ្គាហ្សា នៅតែបន្តកើតមានដោយបានសម្លាប់ មនុស្សយ៉ាងតិច ១០១ នាក់ រួមទាំង ស្ត្រីនិងកុមារ ៥៨នាក់ ចាប់តាំងពី ថ្ងៃពុធ។
លោក Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស់ពីបទធ្វើការទាមទារ នៅនាទីចុងក្រោយ និងដើរថយក្រោយពីកិច្ចព្រមព្រៀង។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរបស់ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង៕

...

រូបថត​: CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print